ព្រះត្រៃបិដក ភាគ ៣៦

 ​[​៣០៤​]​ ​សាស្តា​ម្នាក់ទៀត​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​ទាន​ដែល​បុគ្គល​ឲ្យហើយ​ ​រមែង​មានផល​ ​ការ​បូជា​ធំ​មានផល​ ​ការ​បូជា​តូច​មានផល​ ​ផលវិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​ ​មាន​ ​លោក​នេះ​មាន​ ​លោកខាងមុខ​មាន​ ​មាតា​មានគុណ​ ​បិតា​មានគុណ​ ​ពួក​សត្វ​ ​ដែល​ជា​ឧបបាតិកៈ​ ​មាន​ ​ពួក​សមណព្រាហ្មណ៍​ ​ដែល​ប្រព្រឹត្ត​ល្អ​ ​ប្រតិបត្តិ​ត្រឹមត្រូវ​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ក្រៃលែង​ដោយខ្លួនឯង​ ​ហើយ​ប្រកាស​ ​នូវ​លោក​នេះ​ ​និង​លោកខាងមុខ​ ​ក៏​មាន​ក្នុង​លោក​។​
 [​៣០៥​]​ ​សាស្តា​ម្នាក់ទៀត​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​បុគ្គល​ធ្វើបាប​ខ្លួនឯង​ ​ប្រើ​អ្នកដទៃ​ឲ្យ​ធ្វើ​ ​កាត់​ ​(​ ​អវយវៈ​គេ​)​ ​ខ្លួនឯង​ ​ប្រើ​អ្នកដទៃ​ឲ្យ​កាត់​ ​បៀតបៀន​គេ​ខ្លួនឯង​ ​ប្រើ​អ្នកដទៃ​ឲ្យ​បៀតបៀន​ ​សោយសោក​ខ្លួនឯង​ ​ធ្វើ​អ្នកដទៃ​ឲ្យ​សោយសោក​ ​ធ្វើខ្លួន​ឯង​ឲ្យ​លំបាក​ ​ធ្វើ​អ្នកដទៃ​ឲ្យ​លំបាក​ ​អន្ទះអន្ទែង​ខ្លួនឯង​ ​ធ្វើ​អ្នកដទៃ​ឲ្យ​អន្ទះអន្ទែង​ ​សម្លាប់សត្វ​ខ្លួនឯង​ ​ឬ​ប្រើ​អ្នកដទៃ​ ​ឲ្យ​សម្លាប់សត្វ​ ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​កាត់​តំណ​ ​(​ជញ្ជាំង​)​ ​ប្លន់​យក​ទ្រព្យ​ពួក​អ្នកស្រុក​ ​
ថយ | ទំព័រទី ៣២៤ | បន្ទាប់
ID: 636850869022561261
ទៅកាន់ទំព័រ៖