ព្រះត្រៃបិដក ភាគ ៣៦

​ប្លន់​យក​ទ្រព្យ​ក្នុង​ផ្ទះ​មួយ​ ​ៗ​ ​ឈរ​ចាំ​លួច​ ​ឆក់​ក្បែរផ្លូវ​ធំ​ ​គប់​រកប្រពន្ធ​អ្នកដទៃ​ ​ពោល​ពាក្យ​មុសា​ ​បាប​ដែល​បុគ្គល​នោះ​ធ្វើ​ ​ឈ្មោះថា​ ​មិនបាន​ធ្វើ​ទេ​ ​ទោះបី​បុគ្គល​ណា​ ​ធ្វើ​ពពួកសត្វ​លើ​ប្រឹថពី​នេះ​ ​ឲ្យ​មាន​គំនរ​សាច់​តែមួយ​ ​ឲ្យ​មាន​ពំនូក​សាច់​តែមួយ​ ​ដោយ​ចក្រ​ ​មាន​ខ្នងកង់​ដ៏​មុត​ ​បាប​ដែល​មានអំពើ​នោះ​ ​ជាហេតុ​ក៏​មិន​មាន​ ​ដំណើរ​មក​នៃ​បាប​ ​ក៏​មិន​មាន​។​ ​ទោះបី​បុគ្គល​ ​ឆ្លង​ទៅកាន់​ត្រើយ​ទន្លេ​គង្គា​ខាងត្បូង​ ​ហើយ​សម្លាប់សត្វ​ដោយខ្លួនឯង​ ​ប្រើ​អ្នកដទៃ​ឲ្យ​សម្លាប់​ ​កាត់​ ​(​អវយវៈ​គេ​)​ ​ខ្លួនឯង​ ​ប្រើ​អ្នកដទៃ​ឲ្យ​កាត់​ ​បៀតបៀន​គេ​ខ្លួនឯង​ ​ប្រើ​អ្នកដទៃ​ឲ្យ​បៀតបៀន​ ​បាប​ដែល​មានអំពើ​នោះ​ជាហេតុ​ ​ក៏​មិន​មាន​ ​ដំណើរ​មក​នៃ​បាប​ក៏​មិន​មាន​។​ ​ទោះបី​បុគ្គល​ឆ្លង​ទៅកាន់​ត្រើយ​ទន្លេ​គង្គា​ខាងជើង​ ​ហើយ​ឲ្យ​ទាន​ខ្លួនឯង​ ​ប្រើ​អ្នកដទៃ​ឲ្យ​ឲ្យ​ទាន​ ​បូជា​ខ្លួនឯង​ ​ប្រើ​អ្នកដទៃ​ឲ្យ​បូជា​ ​បុណ្យ​ដែល​មានអំពើ​នោះ​ជាហេតុ​ ​ក៏​មិន​មាន​ ​ដំណើរ​មក​នៃ​បុណ្យ​ ​ក៏​មិន​មាន​។​ ​បុណ្យ​ក៏​មិន​មាន​ដោយ​ការ​ឲ្យ​ទាន​ ​ដោយ​ការ​ទូន្មាន​ ​ដោយ​ការ​សង្រួម​ ​ដោយ​ការ​ពោល​ពាក្យសច្ចៈ​ ​ដំណើរ​មក​នៃ​បុណ្យ​ក៏​មិន​មាន​។​
ថយ | ទំព័រទី ៣២៥ | បន្ទាប់
ID: 636850869220452580
ទៅកាន់ទំព័រ៖