ព្រះត្រៃបិដក ភាគ ៣៦
[៣០៦] សាស្តាម្នាក់ទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បាបដែលបុគ្គលធ្វើដោយខ្លួនឯង ប្រើអ្នកដទៃឲ្យធ្វើ កាត់ (អវយវៈគេ) ខ្លួនឯង ប្រើអ្នកដទៃឲ្យកាត់ បៀតបៀនគេខ្លួនឯង ប្រើអ្នកដទៃឲ្យបៀតបៀន សោយសោកខ្លួនឯង ធ្វើអ្នកដទៃឲ្យសោយសោក ធ្វើខ្លួនឯងឲ្យលំបាក ធ្វើអ្នកដទៃឲ្យលំបាក អន្ទះអន្ទែងខ្លួនឯង ធ្វើអ្នកដទៃឲ្យអន្ទះអន្ទែង សម្លាប់សត្វខ្លួនឯង ឬប្រើអ្នកដទៃឲ្យសម្លាប់ កាន់យកទ្រព្យដែលគេមិនបានឲ្យ កាត់តំណ (ជញ្ជាំង) ប្លន់យកទ្រព្យពួកអ្នកស្រុក ប្លន់យកទ្រព្យក្នុងផ្ទះមួយ ៗ ឈរចាំលួចឆក់ក្បែរផ្លូវធំ គប់រកប្រពន្ធអ្នកដទៃ ពោលពាក្យមុសា បាបដែលបុគ្គលនោះធ្វើ ឈ្មោះថា ធ្វើមែន ទោះបីបុគ្គលឯណា ធ្វើនូវពពួកសត្វលើប្រឹថពីនេះ ឲ្យមានគំនរសាច់តែមួយ ឲ្យមានពំនូកសាច់តែមួយ ដោយចក្រ មានខ្នងកង់ដ៏មុត បាបដែលមានអំពើនោះជាហេតុក៏មាន ដំណើរមកនៃបាប ក៏មាន។ ទោះបីបុគ្គល ឆ្លងទៅកាន់ត្រើយទន្លេគង្គាខាងត្បូង ហើយសម្លាប់សត្វខ្លួនឯង ប្រើអ្នកដទៃឲ្យសម្លាប់ កាត់ (អវយវៈគេ) ខ្លួនឯង ប្រើអ្នកដទៃឲ្យកាត់
ID: 636850869374971418
ទៅកាន់ទំព័រ៖