ព្រះត្រៃបិដក ភាគ ៣៦

 ​[​៣៥​]​ ​ម្នាល​ភិក្ខុ​ ​ការ​រម្ងាប់​នៃ​សង្ខារ​ទាំងឡាយ​ជាលំដាប់​ ​តថាគត​ ​បាន​ពោល​ហើយ​ថា​ ​វាចា​នៃ​បុគ្គល​អ្នក​ចូលកាន់​បឋមជ្ឈាន​ ​ក៏​រម្ងាប់​ ​វិតក្ក​ ​និង​វិចារ​នៃ​បុគ្គល​ ​អ្នក​ចូលកាន់​ទុតិយជ្ឈាន​ ​ក៏​រម្ងាប់​។​បេ​។​ ​សញ្ញា​និង​វេទនា​ ​នៃ​បុគ្គល​អ្នក​ចូលកាន់​ ​សញ្ញា​វេទយិត​និរោធ​ ​ក៏​រម្ងាប់​។​ ​រាគៈ​របស់​ភិក្ខុ​ ​ជា​ព្រះ​ខីណាស្រព​ ​ក៏​រម្ងាប់​ ​ ​ទោសៈ​ ​ក៏​រម្ងាប់​ ​ ​មោហៈ​ក៏​រម្ងាប់​ ​។​ ​
 [​៣៦​]​ ​ម្នាល​ភិក្ខុ​ ​សេចក្តី​ស្ងប់​ទាំងឡាយ​នេះ​ ​មាន​ ​៦​ ​យ៉ាង​ ​គឺ​ ​វាចា​នៃ​បុគ្គល​ ​អ្នក​ចូលកាន់​បឋមជ្ឈាន​ ​ក៏​ស្ងប់​ ​វិតក្ក​ ​និង​វិចារ​ ​នៃ​បុគ្គល​អ្នក​ចូលកាន់​ទុតិយជ្ឈាន​ ​ក៏​ស្ងប់​ ​បីតិ​ ​នៃ​បុគ្គល​អ្នក​ចូលកាន់​តតិយជ្ឈាន​ ​ក៏​ស្ងប់​ ​អាស្សាស​បស្សាសៈ​ ​នៃ​បុគ្គល​អ្នក​ចូលកាន់​ចតុត្ថជ្ឈាន​ ​ក៏​ស្ងប់​ ​សញ្ញា​ ​និង​វេទនា​ ​នៃ​បុគ្គល​អ្នក​ចូលកាន់​ ​សញ្ញា​វេទយិត​និរោធ​ ​ក៏​ស្ងប់​។​ ​រាគៈ​នៃ​ភិក្ខុ​ ​ជា​ព្រះ​ខីណាស្រព​ ​ក៏​ស្ងប់​ ​ ​ទោសៈ​ក៏​ស្ងប់​ ​ ​មោហៈ​ក៏​ស្ងប់​។​ ​ចប់​ ​សូត្រ​ ​ទី១​ ​។​
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 636850420475535839
ទៅកាន់ទំព័រ៖