ព្រះត្រៃបិដក ភាគ ៣៦
[៣០៩] ម្នាលគាមណី អរិយសាវកនោះឯង ជាអ្នកប្រាសចាកអភិជ្ឈា ប្រាសចាកព្យាបាទ យ៉ាងនេះហើយ ជាអ្នកមិនមានសេចក្តីវង្វេង មានសេចក្តីដឹងសព្វគ្រប់ មានស្មារតីខ្ជាប់ខ្ជួន មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី ១ សម្រាន្តនៅដោយឥរិយាបថ ទាំង ៤។ ទិសទី ២ ក៏ដូចគ្នា។ ទិសទី ៣ ក៏ដូចគ្នា។ ទិសទី ៤ ក៏ដូចគ្នា។ មានចិត្តប្រកបដោយមេត្តា ដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូច ៗ ដោយយកខ្លួនមកប្រៀបផ្ទឹម នឹងសត្វទាំងពួង ក្នុងទីទាំងពួង សម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤ ដោយប្រការដូច្នេះ។ អរិយសាវកនោះ រមែងពិចារណាឃើញ ដូច្នេះថា សាស្តាណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មានផល ការបូជាធំមានផល ការបូជាតូចមានផល ផលវិបាករបស់កម្ម ដែលសត្វធ្វើល្អ ធ្វើអាក្រក់មាន លោកនេះមាន
ID: 636850881884066897
ទៅកាន់ទំព័រ៖