ព្រះត្រៃបិដក ភាគ ៣៦
[៣១០] ម្នាលគាមណី អរិយសាវកនោះឯង ជាអ្នកប្រាសចាកអភិជ្ឈា ប្រាសចាកព្យាបាទ យ៉ាងនេះហើយ ជាអ្នកមិនមានសេចក្តីវង្វេង មានសេចក្តីដឹងសព្វគ្រប់ មានស្មារតីខ្ជាប់ខ្ជួន មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី ១ សម្រាន្តនៅដោយឥរិយាបថ ទាំង ៤។ ទិសទី ២ ក៏ដូចគ្នា។ ទិសទី ៣ ក៏ដូចគ្នា។ ទិសទី ៤ ក៏ដូចគ្នា។ មានចិត្តប្រកបដោយមេត្តាដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូច ៗ ដោយយកខ្លួនប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង សម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤ ដោយប្រការដូច្នេះ។ អរិយសាវកនោះ រមែងពិចារណាឃើញ ដូច្នេះថា សាស្តាណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុគ្គលធ្វើបាបដោយខ្លួនឯង ប្រើគេឲ្យធ្វើ កាត់ (អវយវៈគេ) ខ្លួនឯង ប្រើគេឲ្យកាត់ បៀតបៀនគេខ្លួនឯង ប្រើគេឲ្យបៀតបៀន សោយសោកខ្លួនឯង ធ្វើគេឲ្យសោយសោក
ID: 636850882277059375
ទៅកាន់ទំព័រ៖