ព្រះត្រៃបិដក ភាគ ៣៦
ធ្វើខ្លួនឯងឲ្យលំបាក ធ្វើគេឲ្យលំបាក អន្ទះអន្ទែងខ្លួនឯង ធ្វើគេឲ្យអន្ទះអន្ទែង សម្លាប់សត្វខ្លួនឯង ឬប្រើគេឲ្យសម្លាប់ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ កាត់នូវតំណ (ជញ្ជាំង) ប្លន់យកទ្រព្យពួកអ្នកស្រុក ប្លន់យកទ្រព្យក្នុងផ្ទះមួយ ៗ ឈរចាំលួចឆក់ក្បែរផ្លូវធំ គប់រកប្រពន្ធបុគ្គលដទៃ ពោលពាក្យមុសា បាបដែលបុគ្គលនោះធ្វើ ឈ្មោះថា មិនបានធ្វើទេ ទោះបីបុគ្គលឯណា ធ្វើពពួកសត្វលើប្រឹថពីនេះ ឲ្យមានគំនរសាច់តែមួយ ឲ្យមានពំនូកសាច់តែមួយ ដោយចក្រ ដែលមានខ្នងកង់ដ៏មុត បាបដែលមានអំពើនោះជាហេតុ ក៏មិនមាន ដំណើរមកនៃបាប ក៏មិនមាន។ ទោះបីបុគ្គលឆ្លងទៅកាន់ត្រើយទន្លេគង្គាខាងត្បូង ហើយសម្លាប់សត្វខ្លួនឯង ប្រើអ្នកដទៃឲ្យសម្លាប់ កាត់ (អវយវៈគេ) ខ្លួនឯង ប្រើអ្នកដទៃឲ្យកាត់ បៀតបៀនគេខ្លួនឯង ប្រើអ្នកដទៃឲ្យបៀតបៀន បាបដែលមានអំពើនោះជាហេតុ ក៏មិនមាន ដំណើរមកនៃបាបក៏មិនមាន។ ទោះបីបុគ្គល ឆ្លងទៅកាន់ត្រើយទន្លេគង្គាខាងជើង ហើយឲ្យទានខ្លួនឯង ប្រើអ្នកដទៃ
ID: 636850882458089729
ទៅកាន់ទំព័រ៖