ព្រះត្រៃបិដក ភាគ ៣៦
ឲ្យឲ្យទាន បូជាខ្លួនឯង ប្រើអ្នកដទៃឲ្យបូជា បុណ្យដែលមានអំពើនោះជាហេតុ ក៏មិនមាន ដំណើរមកនៃបុណ្យ ក៏មិនមាន បុណ្យក៏មិនមាន ដោយការឲ្យទាន ដោយការទូន្មាន ដោយការសង្រួម ដោយការពោលពាក្យសច្ចៈ ដំណើរមកនៃបុណ្យ ក៏មិនមាន។ បើពាក្យរបស់សាស្តាដ៏ចំរើននោះ ជាពាក្យសច្ចៈ ដោយហេតុមិនខុសនឹងអញ ឥឡូវអញមិនបៀតបៀនសត្វណាមួយ ដែលមានសេចក្តីតក់ស្លុត ឬមិនមានសេចក្តីតក់ស្លុតទេ អញក៏បានឈ្មោះថា ជាអ្នកកាន់យកនូវជ័យជំនះទាំងពីរយ៉ាង ក្នុងលោកនេះ គឺថា អញបានសង្រួមកាយ សង្រួមវាចា សង្រួមចិត្តហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ អញនឹងទៅកើតក្នុងសុគតិសួគ៌ ទេវលោក។ បាមោជ្ជៈក៏កើតឡើង ដល់អរិយសាវកនោះ កាលបើមានបាមោជ្ជៈហើយ បីតិក៏កើតឡើង កាលបើមានចិត្តប្រកបដោយបីតិ កាយក៏ស្ងប់ លុះមានកាយស្ងប់ហើយ រមែងសោយសុខ ចិត្តរបស់អរិយសាវក ដែលមានសុខ រមែងដំកល់មាំ។ ម្នាលគាមណី នេះឯងហៅថា ធម្មសមាធិ។ បើអ្នកបានចិត្តសមាធិ ក្នុងធម្មសមាធិនោះ អ្នកមុខជានឹងលះបង់សេចក្តីសង្ស័យនេះចេញបាន ដោយប្រការដូច្នេះ ។
ID: 636850882634579824
ទៅកាន់ទំព័រ៖