ព្រះត្រៃបិដក ភាគ ៣៦
ប្លន់យកទ្រព្យពួកអ្នកស្រុក ប្លន់យកទ្រព្យក្នុងផ្ទះមួយ ៗ ឈរចាំលួចឆក់ក្បែរផ្លូវធំ គប់រកប្រពន្ធបុគ្គលដទៃ និយាយមុសា បាបដែលបុគ្គលនោះធ្វើ ឈ្មោះថា ធ្វើមែន បើបុគ្គលឯណា ធ្វើពពួកសត្វលើប្រឹថពីនេះ ឲ្យមានគំនរសាច់តែមួយ ឲ្យមានពំនូកសាច់តែមួយ ដោយចក្រ មានខ្នងកង់ដ៏មុត បាបដែលមានអំពើនោះជាហេតុ ក៏មាន ដំណើរមកនៃបាប ក៏មាន។ បើបុគ្គលឆ្លងទៅកាន់ ត្រើយទន្លេគង្គាខាងត្បូង ហើយសម្លាប់សត្វខ្លួនឯង ប្រើគេឲ្យសម្លាប់ កាត់ (អវយវៈគេ) ខ្លួនឯង ប្រើគេឲ្យកាត់ បៀតបៀនគេខ្លួនឯង ប្រើគេឲ្យបៀតបៀន បាបដែលមានអំពើនោះជាហេតុ ក៏មាន ដំណើរមកនៃបាបក៏មាន។ បើបុគ្គលឆ្លងទៅកាន់ត្រើយទន្លេគង្គាខាងជើង ហើយឲ្យទានខ្លួនឯង ប្រើគេឲ្យឲ្យទាន បូជាខ្លួនឯង ប្រើគេឲ្យបូជា បុណ្យដែលមានអំពើនោះជាហេតុ ក៏មាន ដំណើរមកនៃបុណ្យ ក៏មាន បុណ្យក៏មានដោយការឲ្យទាន ដោយការទូន្មាន ដោយការសង្រួម ដោយការពោលពាក្យសច្ចៈ ដំណើរមកនៃបុណ្យក៏មាន។ បើពាក្យរបស់សាស្តាដ៏ចំរើននោះ ជាពាក្យសច្ចៈ ដោយហេតុមិនខុសនឹងពាក្យអញ ឥឡូវអញមិនបៀតបៀនសត្វណាមួយ ដែលមានសេចក្តីតក់ស្លុតឬមិនមានសេចក្តីតក់ស្លុតទេ អញបានឈ្មោះថា ជាអ្នកកាន់យកនូវជ័យជំនះទាំងពីរយ៉ាង ក្នុងលោកនេះ គឺថា អញបានសង្រួមកាយ សង្រួមវាចា
ID: 636850882991190221
ទៅកាន់ទំព័រ៖