ព្រះត្រៃបិដក ភាគ ៣៦
សង្រួមចិត្តហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ អញនឹងទៅកើតក្នុងសុគតិសួគ៌ ទេវលោក។ បាមោជ្ជៈ ក៏កើតឡើង ដល់អរិយសាវកនោះ កាលបើមានបាមោជ្ជៈ បីតិក៏កើតឡើង កាលបើមានចិត្តប្រកបដោយបីតិ កាយក៏ស្ងប់ លុះមានកាយស្ងប់ រមែងសោយសុខ ចិត្តរបស់អរិយសាវក ដែលមានសុខ រមែងដំកល់មាំ។ ម្នាលគាមណី នេះឯងហៅថា ធម្មសមាធិ។ បើអ្នកបានចិត្តសមាធិ ក្នុងធម្មសមាធិនោះ អ្នកមុខជាលះបង់សេចក្តី សង្ស័យនេះចេញបាន ដោយប្រការដូច្នេះ ។
[៣១២] ម្នាលគាមណី អរិយសាវកនោះឯង ជាអ្នកប្រាសចាកអភិជ្ឈា ប្រាសចាកព្យាបាទ យ៉ាងនេះហើយ មិនមានសេចក្តីវង្វេង មានសេចក្តីដឹងសព្វគ្រប់ មានស្មារតីខ្ជាប់ខ្ជួន មានចិត្តប្រកបដោយករុណា
ID: 636850883184931302
ទៅកាន់ទំព័រ៖