ព្រះត្រៃបិដក ភាគ ៣៦

​ផ្សាយ​ទៅកាន់​ទិសទី​ ​១​ ​សម្រាន្ត​នៅ​ដោយ​ឥរិយាបថ​ ​ទាំង​ ​៤​។​ ​មានចិត្ត​ប្រកបដោយ​មុទិតា​ ​ផ្សាយ​ទៅកាន់​ទិសទី​ ​១​ ​សម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង​ ​៤​។​ ​ម្នាល​គាម​ណី​ ​អរិយ​សាវក​នោះ​ឯង​ ​ជា​អ្នក​ប្រាសចាក​អភិជ្ឈា​ ​ប្រាសចាក​ព្យាបាទ​ ​យ៉ាងនេះ​ហើយ​ ​មិន​មាន​សេចក្តី​វង្វេង​ ​មាន​សេចក្តី​ដឹងសព្វ​គ្រប់​ ​មានស្មារតី​ខ្ជាប់ខ្ជួន​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​ផ្សាយ​ទៅកាន់​ទិសទី​ ​១​ ​សម្រាន្ត​នៅ​ដោយ​ឥរិយាបថ​ ​ទាំង​ ​៤​។​ ​ទិសទី​ ​២​ ​ក៏​ដូចគ្នា​។​ ​ទិសទី​ ​៣​ ​ក៏​ដូចគ្នា​។​ ​ទិសទី​ ​៤​ ​ក៏​ដូចគ្នា​។​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ដ៏​ធំ​ទូលាយ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​សត្វលោក​ទាំងអស់​ ​ក្នុង​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​គឺ​ទិសតូច​ ​ៗ​ ​ដោយ​យក​ខ្លួន​ប្រៀបផ្ទឹម​នឹង​ ​សត្វ​ទាំងពួង​ ​ក្នុង​ទី​ទាំងពួង​ ​សម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង​ ​៤​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​អរិយ​សាវក​នោះ​ ​រមែង​ពិចារណា​ឃើញ​ ​ដូច្នេះ​ថា​ ​សាស្តា​ឯណា​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​ទាន​ដែល​បុគ្គល​ឲ្យហើយ​ ​មិន​មានផល​ ​ការ​បូជា​ធំមិន​មានផល​ ​ការ​បូជា​តូច​មិន​មានផល​ ​ផលវិបាក​របស់​កម្ម​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​មិន​មាន​ ​លោក​នេះ​មិន​មាន​ ​លោកខាងមុខ​មិន​មាន​ ​មាតា​មិន​មានគុណ​ ​បិតា​មិន​មានគុណ​ ​
ថយ | ទំព័រទី ៣៣៩ | បន្ទាប់
ID: 636850883355541061
ទៅកាន់ទំព័រ៖