ព្រះត្រៃបិដក ភាគ ៣៦

 ​[​៣៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ខ្យល់​ទាំងឡាយ​ ​មាន​ចំណែក​ផ្សេង​ ​ៗ​ ​តែង​បក់​ទៅ​ ​ក្នុង​អាកាស​ ​គឺ​ខ្យល់បក់​ទៅ​ទិសខាងកើត​ក្តី​ ​ខ្យល់បក់​ទៅ​ទិសខាងលិច​ក្តី​ ​ខ្យល់បក់​ ​ទៅ​ទិសខាងជើង​ក្តី​ ​ខ្យល់បក់​ទៅ​ទិសខាងត្បូង​ក្តី​ ​ខ្យល់​ប្រកបដោយ​ធូលី​ ​បក់​ទៅ​ក្តី​ ​ខ្យល់​មិន​មាន​ធូលី​ ​បក់​ទៅ​ក្តី​ ​ខ្យល់​ត្រជាក់​បក់​ទៅ​ក្តី​ ​ខ្យល់​ក្តៅ​បក់​ទៅ​ក្តី​ ​ខ្យល់​តិច​ ​បក់​ទៅ​ក្តី​ ​ខ្យល់ខ្លាំង​បក់​ទៅ​ក្តី​ ​មាន​ឧបមា​យ៉ាងណា​។​ ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ឧបមេយ្យ​ ​ក៏​ដូច្នោះ​ដែរ​ ​វេទនា​ទាំងឡាយ​ ​មាន​ចំណែក​ផ្សេង​ ​ៗ​ ​រមែង​កើតឡើង​ ​ក្នុង​កាយ​ ​នេះ​ ​គឺ​សុខវេទនា​ក្តី​ ​ក៏​កើតឡើង​ ​ ​ទុក្ខវេទនា​ក្តី​ ​ ​ក៏​កើតឡើង​ ​អ​ទុ​ក្ខម​សុខវេទនា​ក្តី​ ​ ​ក៏​កើតឡើង​ ​។​
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 636850420668326866
ទៅកាន់ទំព័រ៖