ព្រះត្រៃបិដក ភាគ ៣៦

​ពួក​សមណព្រាហ្មណ៍​ ​ដែល​ប្រព្រឹត្ត​ល្អ​ ​ប្រតិបត្តិ​ត្រឹមត្រូវ​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ ​ដ៏​ក្រៃលែង​ ​ដោយខ្លួនឯង​ ​ហើយ​ប្រកាស​នូវ​លោក​នេះ​ ​និង​លោកខាងមុខ​បាន​ ​ក៏​មាន​ក្នុង​លោក​។​ ​បើ​ពាក្យ​របស់​សាស្តា​ដ៏​ចំរើន​នោះ​ ​ជា​ពាក្យសច្ចៈ​ ​ដោយហេតុ​មិន​ខុស​នឹង​ពាក្យ​អញ​ ​ឥឡូវ​អញ​មិន​បៀតបៀន​សត្វ​ណាមួយ​ ​ដែល​មាន​សេចក្តី​តក់ស្លុត​ ​ឬមិន​មាន​សេចក្តី​តក់ស្លុត​ទេ​ ​អញ​ក៏បាន​ឈ្មោះថា​ ​ជា​អ្ន​កាន់​យក​នូវ​ជ័យជំនះ​ទាំងពីរ​យ៉ាង​ ​ក្នុង​លោក​នេះ​ ​គឺថា​ ​អញ​បាន​សង្រួមកាយ​ ​សង្រួម​វាចា​ ​សង្រួមចិត្ត​ហើយ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​អញ​នឹង​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​។​ ​បាមោជ្ជៈ​ក៏​កើតឡើង​ ​ដល់​អរិយ​សាវក​នោះ​ ​កាលបើ​មា​នបាមោ​ជ្ជៈ​ ​បីតិ​ក៏​កើតឡើង​ ​កាលបើ​មានចិត្ត​ប្រកបដោយ​បីតិ​ ​កាយ​ក៏​ស្ងប់​ ​លុះ​មាន​កាយ​ស្ងប់​ ​រមែង​សោយសុខ​ ​ចិត្ត​របស់​អរិយ​សាវក​ ​ដែល​មាន​សុខ​ ​រមែង​ដំ​កល់​មាំ​។​ ​ម្នាល​គាម​ណី​ ​នេះឯង​ហៅថា​ ​ធម្ម​សមាធិ​។​ ​បើ​អ្នក​បានចិត្ត​សមាធិ​ ​ក្នុង​ធម្ម​សមាធិ​នោះ​ ​អ្នក​មុខ​ជា​លះបង់​នូវ​សេចក្តី​សង្ស័យ​នេះ​ចេញ​បាន​ ​ដោយ​ប្រការ​ដូច្នេះ​ ​។​
ថយ | ទំព័រទី ៣៤២ | បន្ទាប់
ID: 636850883944704759
ទៅកាន់ទំព័រ៖