ព្រះត្រៃបិដក ភាគ ៣៦

 ​[​៣១៤​]​ ​ម្នាល​គាម​ណី​ ​អរិយ​សាវក​នោះ​ឯង​ ​ជា​អ្នក​ប្រាសចាក​អភិជ្ឈា​ ​ប្រាសចាក​ព្យាបាទ​ ​យ៉ាងនេះ​ហើយ​ ​ជា​អ្នក​មិន​មាន​សេចក្តី​វង្វេង​ ​មាន​សេចក្តី​ដឹងសព្វ​គ្រប់​ ​មានស្មារតី​ខ្ជាប់ខ្ជួន​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​ផ្សាយ​ទៅកាន់​ទិសទី​ ​១​ ​សម្រាន្ត​នៅ​ដោយ​ឥរិយាបថ​ ​ទាំង​ ​៤​។​ ​ទិសទី​ ​២​ ​ក៏​ដូចគ្នា​។​ ​ទិសទី​ ​៣​ ​ក៏​ដូចគ្នា​។​ ​ទិសទី​ ​៤​ ​ក៏​ដូចគ្នា​។​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ដ៏​ធំ​ទូលាយ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ ​ផ្សាយ​ទៅកាន់​សត្វលោក​ទាំងអស់​ ​ក្នុង​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​គឺ​ទិសតូច​ ​ៗ​ ​ដោយ​យក​ខ្លួន​ប្រៀបផ្ទឹម​នឹង​សត្វ​ទាំងពួង​ ​ក្នុង​ទី​ទាំងពួង​ ​សម្រាន្ត​នៅ​ដោយ​ឥរិយាបថ​ ​ទាំង​ ​៤​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​អរិយ​សាវក​នោះ​ ​រមែង​ពិចារណា​ឃើញ​ ​ដូច្នេះ​ថា​ ​សាស្តា​ណា​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​បុគ្គល​ធ្វើបាប​ដោយខ្លួនឯង​ ​ប្រើ​អ្នកដទៃ​ឲ្យ​ធ្វើ​ ​កាត់​ ​(​អវយវៈ​គេ​)​ ​ខ្លួនឯង​ ​ប្រើ​អ្នកដទៃ​ឲ្យ​កាត់​ ​បៀតបៀន​គេ​ខ្លួនឯង​ ​ប្រើ​អ្នកដទៃ​ឲ្យ​បៀតបៀន​ ​សោយសោក​ខ្លួនឯង​ ​ធ្វើ​គេ​ឲ្យ​សោយសោក​ ​ធ្វើខ្លួន​ឯង​ឲ្យ​លំបាក​ ​ធ្វើ​អ្នកដទៃ​ឲ្យ​លំបាក​ ​អន្ទះអន្ទែង​ខ្លួនឯង​ ​ធ្វើ​អ្នកដទៃ​ឲ្យ​អន្ទះអន្ទែង​ ​សម្លាប់សត្វ​
ថយ | ទំព័រទី ៣៤៣ | បន្ទាប់
ID: 636850884160477100
ទៅកាន់ទំព័រ៖