ព្រះត្រៃបិដក ភាគ ៣៦

​ខ្លួនឯង​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​សម្លាប់​ ​កាន់​យក​ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ​ ​កាត់​តំណ​ ​(​ជញ្ជាំង​)​ ​ប្លន់​យក​ទ្រព្យ​ពួក​អ្នកស្រុក​ ​ប្លន់​យក​ទ្រព្យ​ក្នុង​ផ្ទះ​មួយ​ ​ៗ​ ​ឈរ​ចាំ​លួច​ឆក់​ក្បែរផ្លូវ​ធំ​ ​គប់​រកប្រពន្ធ​បុគ្គល​ដទៃ​ ​ពោល​ពាក្យ​មុសា​ ​បាប​ដែល​បុគ្គល​នោះ​ធ្វើ​ ​ឈ្មោះថា​ ​មិនបាន​ធ្វើ​ទេ​ ​ទោះបី​បុគ្គល​ណា​ ​ធ្វើ​ពពួកសត្វ​លើ​ផែនដី​នេះ​ ​ឲ្យ​មាន​គំនរ​សាច់​តែមួយ​ ​ឲ្យ​មាន​ពំនូក​សាច់​តែមួយ​ ​ដោយ​ចក្រ​មាន​ខ្នងកង់​ដ៏​មុត​ ​បាប​ដែល​មានអំពើ​នោះ​ជាហេតុ​ ​ក៏​មិន​មាន​ ​ទាំង​ដំណើរ​មក​នៃ​បាប​ ​ក៏​មិន​មាន​។​ ​ទោះបី​បុគ្គល​ឆ្លង​ទៅកាន់​ត្រើយ​ទន្លេ​គង្គា​ខាងត្បូង​ ​ហើយ​សម្លាប់សត្វ​ខ្លួនឯង​ ​ប្រើ​គេ​ឲ្យ​សម្លាប់​ ​កាត់​ ​(​អវយវៈ​គេ​)​ ​ខ្លួនឯង​ ​ប្រើ​គេ​ឲ្យ​កាត់​ ​បៀតបៀន​ខ្លួនឯង​ ​ប្រើ​គេ​ឲ្យ​បៀតបៀន​ ​បាប​ដែល​មានអំពើ​នោះ​ជាហេតុ​ ​ក៏​មិន​មាន​ ​ដំណើរ​មក​នៃ​បាប​ក៏​មិន​មាន​។​ ​ទោះបី​បុគ្គល​ឆ្លង​ទៅកាន់​ត្រើយ​ទន្លេ​គង្គា​ខាងជើង​ ​ហើយ​ឲ្យ​ទាន​ខ្លួនឯង​ ​ប្រើ​គេ​ឲ្យ​ឲ្យ​ទាន​ ​បូជា​ខ្លួនឯង​ ​ប្រើ​គេ​ឲ្យ​បូជា​ ​បុណ្យ​ដែល​មានអំពើ​នោះ​ជាហេតុ​ ​ក៏​មិន​មាន​ ​ដំណើរ​មក​នៃ​បុណ្យ​ ​ក៏​មិន​មាន​ ​បុណ្យ​មិន​មាន​ដោយ​ការ​ឲ្យ​ទាន​ ​ដោយ​ការ​ទូន្មាន​ ​ដោយ​ការ​សង្រួម​ ​ដោយ​ការ​ពោល​ពាក្យសច្ចៈ​ ​ដំណើរ​មក​នៃ​បុណ្យ​ ​ក៏​មិន​មាន​។​ ​បើ​ពាក្យ​របស់​សាស្តា​ដ៏​ចំរើន​នោះ​ ​ជា​ពាក្យសច្ចៈ​ ​ដោយហេតុ​មិន​ខុស​នឹង​ពាក្យ​អញ​ ​ឥឡូវ​អញ​មិន​បៀតបៀន​សត្វ​ណាមួយ​ ​ដែល​មាន​សេចក្តី​តក់ស្លុត
ថយ | ទំព័រទី ៣៤៤ | បន្ទាប់
ID: 636850884333657006
ទៅកាន់ទំព័រ៖