ព្រះត្រៃបិដក ភាគ ៣៦

​ឬមិន​មាន​សេចក្តី​តក់ស្លុត​ទេ​ ​អញ​ក៏បាន​ឈ្មោះថា​ ​ជា​អ្នក​កាន់​យក​នូវ​ជ័យជំនះ​ទាំងពីរ​យ៉ាង​ ​ក្នុង​លោក​នេះ​ ​គឺថា​អញ​បាន​សង្រួមកាយ​ ​សង្រួម​វាចា​ ​សង្រួមចិត្ត​ហើយ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​អញ​នឹង​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក​។​ ​បាមោជ្ជៈ​ ​ក៏​កើតឡើង​ ​ដល់​អរិយ​សាវក​នោះ​ ​កាលបើ​មា​នបាមោ​ជ្ជៈ​ ​បីតិ​ក៏​កើតឡើង​ ​កាលបើ​មានចិត្ត​ប្រកបដោយ​បីតិ​ ​កាយ​ក៏​ស្ងប់​ ​លុះ​មាន​កាយ​ស្ងប់​ ​រមែង​សោយសុខ​ ​ចិត្ត​របស់​អរិយ​សាវក​ ​ដែល​មាន​សុខ​ ​រមែង​ដំ​កល់​មាំ​។​ ​ម្នាល​គាម​ណី​ ​នេះឯង​ហៅថា​ ​ធម្ម​សមាធិ​។​ ​បើ​អ្នក​បានចិត្ត​សមាធិ​ ​ក្នុង​ធម្ម​សមាធិ​នោះ​ ​អ្នក​មុខ​ជា​លះបង់​សេចក្តី​សង្ស័យ​នេះ​ចេញ​បាន​ ​ដោយ​ប្រការ​ដូច្នេះ​ ​។​
 [​៣១៥​]​ ​ ​ម្នាល​គាម​ណី​ ​អរិយ​សាវក​នោះ​ឯង​ ​ជា​អ្នក​ប្រាសចាក​អភិជ្ឈា​ ​ប្រាសចាក​ព្យាបាទ​ ​យ៉ាងនេះ​ហើយ​ ​ជា​អ្នក​មិន​មាន​សេចក្តី​វង្វេង​ ​មាន​សេចក្តី​ដឹងសព្វ​គ្រប់​ ​មានស្មារតី​ខ្ជាប់ខ្ជួន​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​ផ្សាយ​ទៅកាន់​ទិសទី​ ​១​ ​សម្រាន្ត​នៅ​ដោយ​ឥរិយាបថ​ទាំង​ ​៤​។​ ​ទិសទី​ ​២​ ​ក៏​ដូចគ្នា​។​ ​ទិសទី​ ​៣​ ​ក៏​ដូចគ្នា​។​ ​ទិសទី​ ​៤​ ​ក៏​ដូចគ្នា​។​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​ដ៏​ធំ​ទូលាយ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​
ថយ | ទំព័រទី ៣៤៥ | បន្ទាប់
ID: 636850884541988922
ទៅកាន់ទំព័រ៖