ព្រះត្រៃបិដក ភាគ ៣៦

​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​សត្វលោក​ទាំងអស់​ ​ក្នុង​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​គឺ​ទិសតូច​ ​ៗ​ ​ដោយ​យក​ខ្លួន​ប្រៀបផ្ទឹម​នឹង​សត្វ​ទាំងពួង​ ​ក្នុង​ទី​ទាំងពួង​ ​សម្រាន្ត​នៅ​ដោយ​ឥរិយាបថ​ទាំង​ ​៤​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​អរិយ​សាវក​នោះ​ ​រមែង​ពិចារណា​ឃើញ​ដូច្នេះ​ថា​ ​សាស្តា​ណា​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​បុគ្គល​ធ្វើបាប​ដោយខ្លួនឯង​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ ​កាត់​ ​(​អវយវៈ​គេ​)​ ​ខ្លួនឯង​ ​ប្រើ​គេ​ឲ្យ​កាត់​ ​បៀតបៀន​គេ​ខ្លួនឯង​ ​ប្រើ​គេ​ឲ្យ​បៀតបៀន​ ​សោយសោក​ខ្លួនឯង​ ​ធ្វើ​គេ​ឲ្យ​សោយសោក​ ​ធ្វើខ្លួន​ឯង​ឲ្យ​លំបាក​ ​ធ្វើ​គេ​ឲ្យ​លំបាក​ ​អន្ទះអន្ទែង​ខ្លួនឯង​ ​ធ្វើ​គេ​ឲ្យ​អន្ទះអន្ទែង​ ​សម្លាប់សត្វ​ខ្លួនឯង​ ​ឬ​ប្រើ​គេ​ឲ្យ​សម្លាប់​ ​កាន់​យក​ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ​ ​កាត់​តំណ​ ​(​ជញ្ជាំង​)​ ​ប្លន់​យក​ទ្រព្យ​ពួក​អ្នកស្រុក​ ​ប្លន់​យក​ទ្រព្យ​ក្នុង​ផ្ទះ​មួយ​ ​ៗ​ ​ឈរ​ ​ចាំ​លួច​ឆក់​ក្បែរផ្លូវ​ធំ​ ​គប់​រកប្រពន្ធ​បុគ្គល​ដទៃ​ ​និយាយ​កុហក​ ​បាប​ដែល​បុគ្គល​នោះ​ធ្វើ​ ​ឈ្មោះថា​ ​ធ្វើ​មែន​ ​បើ​បុគ្គល​ឯណា​ ​ធ្វើ​ពពួកសត្វ​លើ​ប្រឹថពី​នេះ​ ​ឲ្យ​មាន​គំនរ​សាច់​តែមួយ​ ​ឲ្យ​មាន​ពំនូក​សាច់​តែមួយ​ ​ដោយ​ចក្រ​មាន​ខ្នងកង់​ដ៏​មុត​ ​បាប​ដែល​មានអំពើ​នោះ​ជាហេតុ​ក៏​មាន​ ​ដំណើរ​មក​នៃ​បាប​ក៏​មិន​មាន​។​ ​ទោះបី​បុគ្គល​ឆ្លង​ទៅកាន់​ត្រើយ​ទន្លេ​គង្គា​ខាងត្បូង​ ​ហើយ​សម្លាប់សត្វ​ខ្លួនឯង​ ​ ​ប្រើ​គេ​ឲ្យ​
ថយ | ទំព័រទី ៣៤៦ | បន្ទាប់
ID: 636850884787822982
ទៅកាន់ទំព័រ៖