ព្រះត្រៃបិដក ភាគ ៣៦

​សម្លាប់​ ​កាត់​ ​(​អវយវៈ​គេ​)​ ​ខ្លួនឯង​ ​ប្រើ​គេ​ឲ្យ​កាត់​ ​បៀតបៀន​គេ​ខ្លួនឯង​ ​ប្រើ​គេ​ឲ្យ​បៀតបៀន​ ​បាប​ដែល​មានអំពើ​នោះ​ជាហេតុ​ក៏​មាន​ ​ដំណើរ​មក​នៃ​បាប​ក៏​មាន​។​ ​ទោះបី​បុគ្គល​ឆ្លង​ទៅកាន់​ត្រើយ​ទន្លេ​គង្គា​ខាងជើង​ ​ហើយ​ឲ្យ​ទាន​ខ្លួនឯង​ ​ប្រើ​គេ​ឲ្យ​ឲ្យ​ទាន​ ​បូជា​ខ្លួនឯង​ ​ប្រើ​គេ​ឲ្យ​បូជា​ ​បុណ្យ​ដែល​មានអំពើ​នោះ​ជាហេតុ​ ​ក៏​មាន​ ​ដំណើរ​មក​នៃ​បុណ្យ​ក៏មានដែរ​ ​បុណ្យ​ក៏​មាន​ ​ដោយ​ការ​ឲ្យ​ទាន​ ​ដោយ​ការ​ទូន្មាន​ ​ដោយ​ការ​សង្រួម​ ​ដោយ​ការ​ពោល​ពាក្យសច្ចៈ​ ​ដំណើរ​មក​នៃ​បុណ្យ​ក៏​មាន​។​ ​បើ​ពាក្យ​របស់​សាស្តា​ដ៏​ចំរើន​នោះ​ ​ជា​ពាក្យសច្ចៈ​ ​ដោយហេតុ​មិន​ខុស​នឹង​អញ​ ​ឥឡូវ​អញ​មិន​បៀតបៀន​សត្វ​ណាមួយ​ ​ដែល​មាន​សេចក្តី​តក់ស្លុត​ ​ឬមិន​មាន​សេចក្តី​តក់ស្លុត​ទេ​ ​អញ​ក៏បាន​ឈ្មោះថា​ជា​អ្នក​កាន់​យក​នូវ​ជ័យជំនះ​ទាំងពីរ​យ៉ាង​ ​ក្នុង​លោក​នេះ​ ​គឺថា​ ​អញ​បាន​សង្រួមកាយ​ ​សង្រួម​វាចា​ ​សង្រួមចិត្ត​ហើយ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​អញ​នឹង​ទៅ​កើត​ ​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​។​ ​បាមោជ្ជៈ​ ​ក៏​កើតឡើង​ ​ដល់​អរិយ​សាវក​នោះ​ ​កាលបើ​មា​នបាមោ​ជ្ជៈ​ ​បីតិ​ក៏​កើត​ ​កាលបើ​មានចិត្ត​ប្រកបដោយ​បីតិ​ ​កាយ​ក៏​ស្ងប់​ ​លុះ​មាន​កាយ​ស្ងប់​ ​រមែង​សោយសុខ​ ​ចិត្ត​របស់​អរិយ​សាវក​ ​ដែល​មាន​សុខ​ ​រមែង​ដំ​កល់​មាំ​។​ ​ម្នាល​គាម​ណី​ ​នេះឯង​ហៅថា​ ​ធម្ម​សមាធិ​។​
ថយ | ទំព័រទី ៣៤៧ | បន្ទាប់
ID: 636850885001345195
ទៅកាន់ទំព័រ៖