ព្រះត្រៃបិដក ភាគ ៣៦
បើអ្នកបានចិត្តសមាធិ ក្នុងធម្មសមាធិនោះ អ្នកមុខជាលះបង់សេចក្តីសង្ស័យនេះចេញបាន ដោយប្រការដូច្នេះ។ កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ បាដលិយគាមណី ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា ភ្លឺច្បាស់ណាស់ ព្រះអង្គ ភ្លឺច្បាស់ណាស់ ព្រះអង្គ។ បេ។ ជាអ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះ ជាដើមទៅ។ ចប់ សូត្រ ទី១៣ ។
ចប់ គាមណិសំយុត្ត។
ឧទ្ទាននៃគាមណិសំយុត្តនោះគឺ
និយាយអំពីចណ្ឌគាមណី ១ អំពីតាលបុត្តគាមណី ១ អំពីយោធាជីវគាមណី ១ អំពីហត្ថារោហគាមណី ១ អំពីអស្សារោហគាមណី ១ អំពីពួកព្រាហ្មណ៍ស្រុកបច្ឆាភូមិ ១ អំពីការសំដែងធម៌ ១ អំពីការពិចារណា ១ អំពីសេចក្តីអនុគ្រោះត្រកូល ១ អំពីមណិចូឡកគាមណី ១ អំពីគន្ធភកគាមណី ១ អំពីរាសិយគាមណី ១ អំពីបាដលិយគាមណី ១។
ID: 636850885238158740
ទៅកាន់ទំព័រ៖