ព្រះត្រៃបិដក ភាគ ៣៦

​អសង្ខត​សំយុត្ត​ ​បឋម​វគ្គ​


 [​៣១៦​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​វត្ត​ ​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​សំដែង​ ​អសង្ខតធម៌​ ​(​ធម៌​ដែល​បច្ច័យ​តាក់តែង​មិនបាន​)​ ​ផង​ ​អ​សង្ខ​ត​គាមិ​មគ្គ​ ​(​ផ្លូវ​ជា​ដំណើរ​ទៅកាន់​អសង្ខតធម៌​)​ ​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់ធម៌​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អសង្ខតធម៌​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សភាវៈ​ដែល​ជាទី​ក្ស័យ​រាគៈ​ ​ក្ស័យ​ទោសៈ​ ​ក្ស័យ​ ​មោហៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អសង្ខតធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អ​សង្ខ​ត​គាមិ​មគ្គ​ ​តើ​ដូចម្តេច​។​ ​(​អ​សង្ខ​ត​គាមិ​មគ្គ​នោះ​)​ ​គឺ​កាយគតាសតិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អ​សង្ខ​ត​គាមិ​មគ្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អសង្ខតធម៌​ ​តថាគត​បាន​សំដែង​ហើយ​ ​អ​សង្ខ​ត​គាមិ​មគ្គ​ ​តថាគត​ ​ក៏បាន​សំដែង​ហើយ​ ​ដល់​អ្នក​ទាំងឡាយ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​
ថយ | ទំព័រទី ៣៤៩ | បន្ទាប់
ID: 636850885455821190
ទៅកាន់ទំព័រ៖