ព្រះត្រៃបិដក ភាគ ៣៦
[៣៨] ដូចខ្យល់ទាំងឡាយច្រើនយ៉ាង មានចំណែកផ្សេង ៗ តែងបក់ទៅក្នុង អាកាស គឺបក់ទៅក្នុងទិសខាងកើតក្តី បក់ទៅក្នុងទិសខាងលិចក្តី មួយវិញទៀត បក់ ទៅក្នុងទិសខាងជើងក្តី បក់ទៅក្នុងទិសខាងត្បូងក្តី។ ខ្យល់ទាំងឡាយជាច្រើនយ៉ាង គឺ ខ្យល់មានធូលីក្តី មិនមានធូលីក្តី ត្រជាក់ក្តី ក្តៅក្តី ខ្លាំងក្តី តិចក្តី តែងបក់ទៅ។ សុខវេទនាក្តី ទុក្ខវេទនាក្តី អទុក្ខមសុខវេទនាក្តី ដែលប្រជុំកើតឡើង ក្នុងកាយនេះ ក៏ដូច្នោះដែរ។ ភិក្ខុមានព្យាយាម ដុតកំដៅកិលេសឲ្យក្តៅ ជាអ្នកដឹងខ្លួន តែងរលត់ទៅក្នុងកាលណា
ID: 636850420877308819
ទៅកាន់ទំព័រ៖