ព្រះត្រៃបិដក ភាគ ៣៦

កិច្ច​ឯណា​ ​ដែល​សាស្តា​ ​ជា​អ្នក​ស្វែងរក​ប្រយោជន៍​ ​ជា​អ្នក​អនុគ្រោះ​ ​អាស្រ័យ​សេចក្តី​អនុគ្រោះ​ ​ត្រូវ​ធ្វើ​ដល់​សាវក​ទាំងឡាយ​ ​កិច្ច​នោះ​ ​តថាគត​ ​បាន​ធ្វើ​ដល់​អ្នក​ទាំងឡាយ​រួចហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កិច្ច​ទាំង​នុ៎ះ​ ​គឺ​ម្លប់ឈើ​ ​កិច្ច​ទាំង​នុ៎ះ​ ​គឺ​ផ្ទះ​ស្ងាត់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​សំឡឹង​យក​(​១​)​ ​(​នូវ​អារម្មណ៍​)​ ​កុំបី​ប្រមាទ​ ​កុំបី​មាន​សេចក្តី​ក្តៅក្រហាយ​ ​ក្នុង​កាល​ជា​ខាងក្រោយ​ឡើយ​។​ ​នេះឯង​ ​ជា​អនុសាសនី​ ​គឺ​ពាក្យ​ប្រៀនប្រដៅ​ ​របស់​តថាគត​ ​ចំពោះ​អ្នក​ទាំងឡាយ​។​
 [​៣១៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​អសង្ខតធម៌​ផង​ ​អ​សង្ខ​ត​គាមិ​មគ្គ​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​នូវ​ធម៌​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អសង្ខតធម៌​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សភាវៈ​ដែល​ជាទី​ក្ស័យ​រាគៈ​ ​ក្ស័យ​ទោសៈ​ ​ក្ស័យ​មោហៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អសង្ខតធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អ​សង្ខ​ត​គាមិ​មគ្គ​ ​តើ​ដូចម្តេច​។​ ​គឺ​សមថៈ​ ​១​ ​វិបស្សនា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អ​សង្ខ​ត​គាមិ​មគ្គ​។​ ​បេ​។​
​(​១​)​ ​អដ្ឋកថា​ពន្យល់​ថា​ ​ត្រូវ​សំឡឹង​យក​ ​នូវ​អារម្មណ៍​ទាំង៣៨​ ​ដោយ​អា​រម្ម​ណូ​បនិ​ជ្ឈាន​ផង​ ​សំឡឹង​យក​នូវ​អាយតនៈ​ទាំងឡាយ​ ​មាន​ខន្ធា​យតនៈ​ ​ជាដើម​ ​ដោយ​អនិច្ចា​ទិ​លក្ខណៈ​ ​ដោយ​លក្ខ​ណូ​បនិ​ជ្ឈាន​ផង​ ​រួម​សេចក្តី​ថា​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​ខំ​ចំរើន​នូវ​សមថៈ​ ​និង​វិបស្សនា​។​
ថយ | ទំព័រទី ៣៥០ | បន្ទាប់
ID: 636850885731016930
ទៅកាន់ទំព័រ៖