ព្រះត្រៃបិដក ភាគ ៣៦

​កិច្ច​ឯណា​ ​ដែល​សាស្តា​ជា​អ្នក​ស្វែងរក​ប្រយោជន៍​ ​ជា​អ្នក​អនុគ្រោះ​ ​អាស្រ័យ​សេចក្តី​អនុគ្រោះ​ ​ត្រូវ​ធ្វើ​ដល់​សាវក​ទាំងឡាយ​ ​កិច្ច​នោះ​ ​តថាគត​ ​ក៏បាន​ធ្វើ​ ​ដល់​អ្នក​ទាំងឡាយ​រួចហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កិច្ច​ទាំង​នុ៎ះ​ ​គឺ​ម្លប់ឈើ​ ​កិច្ច​ទាំង​នុ៎ះ​ ​គឺ​ផ្ទះ​ស្ងាត់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​សំឡឹង​យក​ ​(​នូវ​អារម្មណ៍​)​ ​កុំបី​ប្រមាទ​ ​កុំបី​មាន​សេចក្តី​ក្តៅក្រហាយ​ ​ក្នុង​កាល​ជា​ខាងក្រោយ​ឡើយ​។​ ​នេះឯង​ ​ជា​អនុសាសនី​ ​គឺ​ពាក្យ​ប្រៀនប្រដៅ​ ​របស់​តថាគត​ ​ចំពោះ​អ្នក​ទាំងឡាយ​។​

​ចប់​ ​អសង្ខត​សំយុត្ត​ ​បឋម​វគ្គ​។​
​ឧទ្ទាន​នៃ​អសង្ខត​សំយុត្ត​នោះ​គឺ​


​និយាយ​អំពី​កាយគតាសតិ​ ​១​ ​សមថៈ​ ​និង​វិបស្សនា​ ​១​ ​សមាធិ​ ​ដែល​ប្រកបដោយ​វិតក្កៈ​ ​ជាដើម​ ​១​ ​សមាធិ​ ​មាន​សុញ្ញ​ត​សមាធិ​ ​ជាដើម១​ ​សតិបដ្ឋាន​ ​១​ ​សម្ម​ប្ប​ធាន​ ​១​ ​ឥទ្ធិបាទ​ ​១​ ​ឥន្រ្ទិយ​ ​១​ ​ពលៈ​ ​១​ ​ពោជ្ឈង្គ​ ​១​ ​ជា​ ​១១​ ​នឹង​អដ្ឋង្គិក​មគ្គ​ ​ហៅថា​ឧទ្ទាន​ ​នៃ​អសង្ខត​សំយុត្ត​នោះ​។
ថយ | ទំព័រទី ៣៥៣ | បន្ទាប់
ID: 636850890773735357
ទៅកាន់ទំព័រ៖