ព្រះត្រៃបិដក ភាគ ៣៦
ភិក្ខុជាបណ្ឌិតនោះ តែងកំណត់ដឹងច្បាស់ នូវវេទនាទាំងអស់ ក្នុងកាលនោះ។ ភិក្ខុនោះ កំណត់ដឹង នូវវេទនា ក្នុងបច្ចុប្បន្ន ហើយជាអ្នកមិនមានអាសវៈ តាំងនៅក្នុងធម៌ ជាអ្នកដល់នូវវេទនា លុះទម្លាយរាងកាយទៅ មិនគួររាប់ថា (ជាអ្នកមានភព)។ ចប់ សូត្រ ទី២។
[៣៩] ម្នាលភិក្ខុទាំងឡាយ ដូចខ្យល់ទាំងឡាយមានចំណែកផ្សេង ៗ បក់ទៅក្នុង អាកាស គឺខ្យល់បក់ទៅទិសខាងកើតក្តី។បេ។ ខ្យល់ខ្លាំងបក់ទៅក្តី មានឧបមា យ៉ាងណា។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះដែរ វេទនា មានចំណែក ផ្សេង ៗ រមែងកើតឡើង ក្នុងកាយនេះ គឺសុខវេទនាក្តី ក៏កើតឡើង ទុក្ខវេទនាក្តី ក៏កើតឡើង អទុក្ខមសុខវេទនាក្តី ក៏កើតឡើង។ ចប់ សូត្រ ទី៣ ។
ID: 636850421117082533
ទៅកាន់ទំព័រ៖