ព្រះត្រៃបិដក ភាគ ៣៦

 ​[​៣៤៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​អ​សង្ខ​ត​គាមិ​មគ្គ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​ឥទ្ធិបាទ​ ​ដែល​ប្រកបដោយ​បធាន​សង្ខារ​ ​ពោល​គឺ​ ​ចិត្ត​សមាធិ​ ​(​សមាធិ​អាស្រ័យ​នូវ​សេចក្តី​គិត​នឹក​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អ​សង្ខ​ត​គាមិ​មគ្គ​។​
 [​៣៤៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​អ​សង្ខ​ត​គាមិ​មគ្គ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​នូវ​ឥទ្ធិបាទ​ ​ដែល​ប្រកបដោយ​បធាន​សង្ខារ​ ​ពោល​គឺ​ ​វិមំសា​សមាធិ​ ​(​សមាធិ​អាស្រ័យ​សេចក្តី​ពិចារណា​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អ​សង្ខ​ត​គាមិ​មគ្គ​។​
 [​៣៤៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​អ​សង្ខ​ត​គាមិ​មគ្គ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​សទ្ធិន្រ្ទិយ​ ​ដែល​អាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​សេចក្តី​ប្រាសចាក​តម្រេក​ ​អាស្រ័យ​សេចក្តី​រលត់​ ​បង្អោន​ទៅកាន់​សេចក្តី​លះបង់​ ​ជាប្រក្រតី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អ​សង្ខ​ត​គាមិ​មគ្គ​។​
 [​៣៤៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​អ​សង្ខ​ត​គាមិ​មគ្គ​ ​តើ​ដូចម្តេច​។​ ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​វីរិយិន្រ្ទិយ​ ​ដែល​អាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អ​សង្ខ​ត​គាមិ​មគ្គ​។​
ថយ | ទំព័រទី ៣៦០ | បន្ទាប់
ID: 636850892859714668
ទៅកាន់ទំព័រ៖