ព្រះត្រៃបិដក ភាគ ៣៦

 ​[​៣៥៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​អ​សង្ខ​ត​គាមិ​មគ្គ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​សេចក្តី​ប្រាសចាក​តម្រេក​ ​អាស្រ័យ​សេចក្តី​រលត់​ ​បង្អោន​ទៅកាន់​សេចក្តី​លះបង់​ជាប្រក្រតី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អ​សង្ខ​ត​គាមិ​មគ្គ​។​
 ​[​៣៥៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​អ​សង្ខ​ត​គាមិ​មគ្គ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​។​បេ​។​ ​ចំរើន​វីរិយ​សម្ពោ​ជ្ឈង្គ​។​បេ​។​ ​ចំរើន​បី​តិ​សម្ពោ​ជ្ឈង្គ​។​បេ​។​ ​ចំ​រើ​នប​ស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ​។​បេ​។​ ​ចំរើន​សមា​ធិ​សម្ពោ​ជ្ឈង្គ​។​បេ​។​ ​ចំរើន​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​សេចក្តី​ប្រាសចាក​តម្រេក​ ​អាស្រ័យ​សេចក្តី​រលត់​ ​បង្អោន​ទៅកាន់​សេចក្តី​លះបង់​ ​ជាប្រក្រតី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អ​សង្ខ​ត​គាមិ​មគ្គ​។​
ថយ | ទំព័រទី ៣៦៣ | បន្ទាប់
ID: 636850893796818268
ទៅកាន់ទំព័រ៖