ព្រះត្រៃបិដក ភាគ ៣៦
[៣៥៩] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសម្មាទិដ្ឋិ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីប្រាសចាកតម្រេក អាស្រ័យសេចក្តីរលត់ បង្អោនទៅកាន់សេចក្តីលះបង់ ជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។
[៣៦០] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសម្មាសង្កប្បៈ។ ចំរើនសម្មាវាចា។ ចំរើនសម្មាកម្មន្តៈ។ ចំរើនសម្មាអាជីវៈ។ ចំរើនសម្មាវាយាមៈ។ ចំរើនសម្មាសតិ។
[៣៦១] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសម្មាសមាធិ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីប្រាសចាកតម្រេក អាស្រ័យសេចក្តីរលត់ បង្អោនទៅកាន់សេចក្តីលះបង់ ជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។ ម្នាលភិក្ខុទាំងឡាយ អសង្ខតធម៌ តថាគតសំដែងហើយ អសង្ខតគាមិមគ្គ ក៏តថាគតសំដែងហើយដល់អ្នកទាំងឡាយ ដោយប្រការដូច្នេះឯង។
ID: 636850894089395002
ទៅកាន់ទំព័រ៖