ព្រះត្រៃបិដក ភាគ ៣៦

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កិច្ច​ឯណា​ ​ដែល​សាស្តា​ ​ជា​អ្នក​ស្វែងរក​ប្រយោជន៍​ ​ជា​អ្នក​អនុគ្រោះ​ ​អាស្រ័យ​សេចក្តី​អនុគ្រោះ​ ​ត្រូវ​ធ្វើ​ដល់​សាវក​ទាំងឡាយ​ ​កិច្ច​នោះ​ ​តថាគត​ក៏បាន​ធ្វើ​ ​ដល់​អ្នក​ទាំងឡាយ​រួចហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កិច្ច​ទាំង​នុ៎ះ​ ​គឺ​ម្លប់ឈើ​ ​កិច្ច​ទាំង​នុ៎ះ​ ​គឺ​ផ្ទះ​ស្ងាត់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​សំឡឹង​យក​ ​(​នូវ​អារម្មណ៍​)​ ​កុំបី​ប្រមាទ​ ​កុំបី​មាន​សេចក្តី​ក្តៅក្រហាយ​ ​ក្នុង​កាល​ជា​ខាងក្រោយ​ឡើយ​។​ ​នេះឯង​ ​ជា​អនុសាសនី​ ​គឺ​ពាក្យ​ប្រៀនប្រដៅ​ ​របស់​តថាគត​ ​ចំពោះ​អ្នក​ទាំងឡាយ​។​
 [​៣៦២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​នូវ​ ​អន​ត​ធម៌​(​១​)​ ​(​ធម៌​មិន​បង្អោន​ទៅ​រក​រាគាទិក្កិលេស​ ​គឺ​ព្រះនិព្វាន​)​ ​ផង​ ​នូវ​អន​ត​គាមិ​មគ្គ​ ​(​ផ្លូវ​ជា​ដំណើរ​ទៅកាន់​អន​ត​ធម៌​)​ ​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​នូវ​ធម៌​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អន​ត​ធម៌​ ​តើ​ដូចម្តេច​។​បេ​។​ ​(​អសង្ខតធម៌​ ​ដែល​បាន​សំដែង​ដោយ​ពិស្តារ​ហើយ​ ​យ៉ាងណា​ ​បណ្ឌិត​ត្រូវ​សំដែងធម៌​នេះ​ ​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ​)​ ​។​
​(​១​)​ ​មិន​មាន​សេចក្តី​ត្រេកអរ​ដោយ​តណ្ហា​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣៦៥ | បន្ទាប់
ID: 636850894423154092
ទៅកាន់ទំព័រ៖