ព្រះត្រៃបិដក ភាគ ៣៦

 ​ ​[​៣៦៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​អនាសវ​ធម៌​ ​(​ធម៌​មិន​មាន​អាសវៈ​)​ ​ផង​ ​អ​នា​សវ​គាមិ​មគ្គ​ ​(​ផ្លូវ​ជា​ដំណើរ​ទៅកាន់​អនាសវ​ធម៌​)​ ​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​នូវ​ធម៌​នោះ​ចុះ​។​ ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អនាសវ​ធម៌​ ​តើ​ដូចម្តេច​។​បេ​។​ ​ ​
 [​៣៦៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​នូវ​សច្ចៈ​ធម៌​ផង​ ​សច្ច​គាមិ​មគ្គ​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​នូវ​ធម៌​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សច្ចធម៌​ ​តើ​ដូចម្តេច​។​បេ​។​
 ​[​៣៦៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​នូវ​ត្រើយ​ ​គឺ​ព្រះនិព្វាន​ផង​ ​នូវ​មគ្គ​ ​ជា​ដំណើរ​ទៅកាន់​ត្រើយ​ ​គឺ​ព្រះនិព្វាន​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​នូវ​ធម៌​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រើយ​ ​គឺ​ព្រះនិព្វាន​ ​តើ​ដូចម្តេច​។​បេ​។​
 ​[​៣៦៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែងធម៌​ដ៏​ល្អិត​ផង​ ​មគ្គ​ ​ជា​ដំណើរ​ទៅកាន់​ធម៌​ដ៏​ល្អិត​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​នូវ​ធម៌​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដ៏​ល្អិត​ ​តើ​ដូចម្តេច​។​បេ​។​
ថយ | ទំព័រទី ៣៦៦ | បន្ទាប់
ID: 636850894707910379
ទៅកាន់ទំព័រ៖