ព្រះត្រៃបិដក ភាគ ៣៦

 ​[​៣៧៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែងធម៌​ ​ដែល​មិន​ស្លាប់​ផង​ ​មគ្គ​ ​ជា​ដំណើរ​ទៅកាន់​ធម៌​ ​ដែល​មិន​ស្លាប់​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​នូវ​ធម៌​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​មិន​ស្លាប់​ ​តើ​ដូចម្តេច​។​ ​បេ​។​
 [​៣៧៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែងធម៌​ដ៏​ថ្លៃថ្លា​ផង​ ​មគ្គ​ជា​ដំណើរ​ទៅកាន់​ធម៌​ដ៏​ថ្លៃថ្លា​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​នូវ​ធម៌​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដ៏​ថ្លៃថ្លា​ ​តើ​ដូចម្តេច​។​បេ​។​
 [​៣៧៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​សិវ​ធម៌​ ​(​ធម៌​ជាទី​សម្រាន្ត​)​ ​ផង​ ​មគ្គ​ជា​ដំណើរ​ទៅកាន់​សិវ​ធម៌​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​នូវ​ធម៌​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សិវ​ធម៌​ ​តើ​ដូចម្តេច​។​បេ​។​ ​
 [​៣៧៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែងធម៌​ដ៏​ក្សេម​ផង​ ​មគ្គ​ជា​ដំណើរ​ទៅកាន់​ធម៌​ដ៏​ក្សេម​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​នូវ​ធម៌​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដ៏​ក្សេម​ ​តើ​ដូចម្តេច​។​បេ​។​
ថយ | ទំព័រទី ៣៦៩ | បន្ទាប់
ID: 636850895527887279
ទៅកាន់ទំព័រ៖