ព្រះត្រៃបិដក ភាគ ៣៦

 ​[​៣៧៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែងធម៌​ជាទី​ក្ស័យ​តណ្ហា​ផង​ ​មគ្គ​ជា​ដំណើរ​ទៅកាន់​ធម៌​ជាទី​ក្ស័យ​តណ្ហា​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​នូវ​ធម៌​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ជាទី​ក្ស័យ​នៃ​តណ្ហា​ ​តើ​ដូចម្តេច​។​បេ​។​
 [​៣៧៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែងធម៌​ជាទី​អស្ចារ្យ​ផង​ ​មគ្គ​ជា​ដំណើរ​ទៅកាន់​ធម៌​ជាទី​អស្ចារ្យ​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​នូវ​ធម៌​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ជាទី​អស្ចារ្យ​ ​តើ​ដូចម្តេច​។​បេ​។​
 [​៣៨០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែងធម៌​ ​ដែល​មិនធ្លាប់​មាន​ផង​ ​មគ្គ​ជា​ដំណើរ​ទៅកាន់​ធម៌​ ​ដែល​មិនធ្លាប់​មាន​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​នូវ​ធម៌​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​មិនធ្លាប់​មាន​ ​តើ​ដូចម្តេច​។​បេ​។​
 ​[​៣៨១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​សេចក្តី​មិន​អន្តរាយ​ផង​ ​មគ្គ​ជា​ ​ដំណើរ​ទៅកាន់​សេចក្តី​មិន​អន្តរាយ​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​នូវ​ធម៌​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​មិន​អន្តរាយ​ ​តើ​ដូចម្តេច​។​ ​បេ​។​
ថយ | ទំព័រទី ៣៧០ | បន្ទាប់
ID: 636850895799612821
ទៅកាន់ទំព័រ៖