ព្រះត្រៃបិដក ភាគ ៣៦

 ​[​៣៨៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែងធម៌​ដ៏​បរិសុទ្ធ​ផង​ ​មគ្គ​ជា​ដំណើរ​ទៅកាន់​ធម៌​ដ៏​បរិសុទ្ធ​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​នូវ​ធម៌​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដ៏​បរិសុទ្ធ​ ​តើ​ដូចម្តេច​។​បេ​។​
 [​៣៨៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែងធម៌​ជាទី​ផុត​ចាក​កិលេស​ផង​ ​មគ្គ​ជា​ដំណើរ​ទៅកាន់​ធម៌​ជាទី​ផុត​ចាក​កិលេស​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ចូរ​ស្តាប់​នូវ​ធម៌​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ជាទី​ផុត​ចាក​កិលេស​ ​តើ​ដូចម្តេច​។​បេ​។​
 [​៣៨៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែងធម៌​មិន​មាន​អាល័យ​ផង​ ​មគ្គ​ជា​ដំណើរ​ទៅកាន់​ធម៌​មិន​មាន​អាល័យ​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​នូវ​ធម៌​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​មិន​មាន​អាល័យ​ ​តើ​ដូចម្តេច​។​បេ​។​
 [​៣៨៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែងធម៌​ជាទី​ពឹង​ផង​ ​មគ្គ​ជា​ដំណើរ​ទៅកាន់​ធម៌​ជាទី​ពឹង​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​នូវ​ធម៌​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ជាទី​ពឹង​ ​តើ​ដូចម្តេច​។​បេ​។​
ថយ | ទំព័រទី ៣៧២ | បន្ទាប់
ID: 636850896419468275
ទៅកាន់ទំព័រ៖