ព្រះត្រៃបិដក ភាគ ៣៦
[៣៩០] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ជាទីពួនផង មគ្គជាដំណើរទៅកាន់ធម៌ជាទីពួនផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីពួន តើដូចម្តេច។បេ។
[៣៩១] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ជាទីការពារផង មគ្គជាដំណើរទៅកាន់ធម៌ជាទីការពារផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីការពារ តើដូចម្តេច។បេ។
[៣៩២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ជាទីរឭកផង មគ្គជាដំណើរទៅកាន់ធម៌ជាទីរឭកផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌ នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីរឭក តើដូចម្តេច។បេ។
[៣៩៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ជាទីប្រព្រឹត្តទៅខាងមុខផង មគ្គជាដំណើរទៅកាន់ធម៌ជាទីប្រព្រឹត្តទៅខាងមុខផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីប្រព្រឹត្តទៅខាងមុខតើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សភាវៈដែលជាទីក្ស័យរាគៈ ក្ស័យទោសៈ ក្ស័យ
ID: 636850896695204046
ទៅកាន់ទំព័រ៖