ព្រះត្រៃបិដក ភាគ ៣៦

​មោហៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ធម៌​ជាទី​ប្រព្រឹត្តទៅ​ខាងមុខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មគ្គ​ជា​ដំណើរ​ទៅកាន់​ធម៌​ ​ជាទី​ប្រព្រឹត្តទៅ​ខាងមុខ​ ​តើ​ដូចម្តេច​។​ ​គឺ​កាយគតាសតិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​មគ្គ​ជា​ដំណើរ​ទៅកាន់​ធម៌​ ​ជាទី​ប្រព្រឹត្តទៅ​ខាងមុខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ជាទី​ប្រព្រឹត្តទៅ​ខាងមុខ​ ​តថាគត​បាន​សំដែង​ហើយ​ ​មគ្គ​ជា​ដំណើរ​ទៅកាន់​ធម៌​ ​ជាទី​ប្រព្រឹត្តទៅ​ខាងមុខ​ ​តថាគត​ ​ក៏បាន​សំដែង​ហើយ​ ​ដល់​អ្នក​ទាំងឡាយ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កិច្ច​ឯណា​ ​ដែល​សាស្តា​ ​ជា​អ្នក​ស្វែងរក​ប្រយោជន៍​ ​ជា​អ្នក​អនុគ្រោះ​ ​អាស្រ័យ​សេចក្តី​អនុគ្រោះ​ ​ត្រូវ​ធ្វើ​ដល់​សាវក​ទាំងឡាយ​ ​កិច្ច​នោះ​ ​តថាគត​ ​ក៏បាន​ធ្វើ​ ​ដល់​អ្នក​ទាំងឡាយ​រួចហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កិច្ច​ទាំង​នុ៎ះ​ ​គឺ​ម្លប់ឈើ​ ​កិច្ច​ទាំង​នុ៎ះ​ ​គឺ​ផ្ទះ​ស្ងាត់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​សំឡឹង​យក​ ​(​នូវ​អារម្មណ៍​)​ ​កុំបី​ប្រមាទ​ ​កុំបី​មាន​សេចក្តី​ក្តៅក្រហាយ​ ​ក្នុង​កាល​ជា​ខាងក្រោយ​ឡើយ​។​ ​នេះឯង​ ​ជា​អនុសាសនី​ ​របស់​តថាគត​ ​ចំពោះ​អ្នក​ទាំងឡាយ​។​ ​(​បណ្ឌិត​គប្បី​សំដែង​ឲ្យ​ពិស្តារ​ ​តាម​ទំនង​អសង្ខតធម៌​ ​ដែល​បាន​សំដែង​រួចមក​ហើយ​ចុះ​)​។​

​ចប់​ ​អសង្ខត​សំយុត្ត​ ​ទុតិយវគ្គ​។​

ថយ | ទំព័រទី ៣៧៤ | បន្ទាប់
ID: 636850896916126682
ទៅកាន់ទំព័រ៖