ព្រះត្រៃបិដក ភាគ ៣៦

​ឧទ្ទាន​នៃ​អសង្ខត​សំយុត្ត​នោះ​គឺ​


​និយាយ​អំពី​អសង្ខតធម៌​ ​១​ ​ធម៌​មិន​បង្អោន​ទៅ​រក​រាគាទិក្កិលេស​ ​១​ ​ធម៌​មិន​មាន​អាសវៈ​ ​១​ ​ធម៌​ពិត​ ​១​ ​ត្រើយ​ ​គឺ​ព្រះនិព្វាន​ ​១​ ​ធម៌​ល្អិត​ ​១​ ​ធម៌​ដែល​សត្វ​ឃើញ​បាន​ដោយ​កម្រ​ក្រៃពេក​ ​១​ ​ធម៌​មិន​ចាស់​គ្រាំគ្រា​ ​១​ ​ធម៌​ទៀងទាត់​ ​១​ ​ធម៌​មិន​វិនាស​ ​១​ ​ធម៌​ដែល​មើល​មិនឃើញ​ដោយ​ចក្ខុវិញ្ញាណ​ ​១​ ​ធម៌​គ្មាន​ដំណើរ​យឺតយូរ​ ​១​ ​ធម៌​ស្ងប់​ ​១​។​ ​ធម៌​មិន​ស្លាប់​ ​១​ ​ធម៌​ដ៏​ថ្លៃថ្លា​ ​១​ ​សិវ​ធម៌​ ​(​ធម៌​ជាទី​សម្រាន្ត​)​ ​១​ ​ធម៌​ជាទី​ក្សេម​ ​១​ ​ធម៌​ជាទី​ក្ស័យ​តណ្ហា​ ​១​ ​ធម៌​ជាទី​អស្ចារ្យ​ ​១​ ​ធម៌​មិនធ្លាប់​មាន​ ​១​ ​សេចក្តី​មិន​អន្តរាយ​ ​១​ ​ធម៌​មិន​មាន​អន្តរាយ​ ​១​ ​និព្វាន​ ​១​ ​នេះ​ព្រះ​សុគត​ ​ទ្រង់​សំដែង​ទុក​ហើយ​។​ ​ធម៌​មិន​មាន​ព្យាបាទ​ ​១​ ​ធម៌​ប្រាសចាក​តម្រេក​ ​១​ ​ធម៌​បរិសុទ្ធ​ ​១​ ​ធម៌​ជាទី​ផុត​ចាក​កិលេស​ ​១​ ​ធម៌​មិន​មាន​អាល័យ​ ​១​ ​ធម៌​ជាទី​ពឹង​ ​១​ ​ធម៌​ជាទី​ពួន​ ​១​ ​ធម៌​ជាទី​ការពារ​ ​១​ ​ធម៌​ជាទី​រឭក​ ​១​ ​ធម៌​ជាទី​ប្រព្រឹត្តទៅ​ខាងមុខ​ ​១​។​ ​

​ចប់​ ​អសង្ខត​សំយុត្ត​។​

ថយ | ទំព័រទី ៣៧៥ | បន្ទាប់
ID: 636850897268356828
ទៅកាន់ទំព័រ៖