ព្រះត្រៃបិដក ភាគ ៣៦

​អព្យាកត​សំយុត្ត​


 [​៣៩៤​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​នាង​ខេមា​ភិក្ខុនី​ ​ត្រាច់​ទៅកាន់​ចារិក​ ​ក្នុង​កោសល​ជនបទ​ ​បាន​ចូល​ទៅ​អាស្រ័យ​នៅក្នុង​ស្រុក​ឈ្មោះ​ ​តោរណ​វត្ថុ​ ​ជា​ចន្លោះ​ក្រុង​សាវត្ថី​ ​និង​ចន្លោះ​ក្រុង​សាកេ​ត​។​ ​លំដាប់នោះ​ ​ព្រះបាទ​បសេនទិកោសល​ស្តេច​ចេញ​ចាក​ក្រុង​សាកេ​ត​ ​ហើយ​ទៅកាន់​ក្រុង​សាវត្ថី​ ​ស្តេច​ចូល​ទៅ​សំណាក់​អស់​មួយ​រាត្រី​ ​ក្នុង​ស្រុក​តោរណ​វត្ថុ​ ​ដែល​ជា​ចន្លោះ​នៃ​ក្រុង​សាវត្ថី​ ​និង​ក្រុង​សាកេ​ត​។​ ​គ្រានោះ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​ត្រាស់​នឹង​បុរស​ម្នាក់​ថា​ ​នែ​បុរស​ដ៏​ចំរើន​ ​អ្នកឯង​មក​អាយ​ ​អ្នកឯង​ចូរ​ដឹង​ ​(​គយគន់​មើល​)​ ​នូវ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ក្នុង​ស្រុក​តោរណ​វត្ថុ​ ​ដែល​ល្មម​អញ​ចូល​ទៅ​រក​ ​ក្នុងថ្ងៃនេះ​។​ ​បុរស​នោះ​ ​ទទួល​ព្រះរាជឱង្ការ​ព្រះបាទ​បសេនទិកោសល​ថា​ ​ព្រះករុណា​ថ្លៃ​វិសេស​ ​ហើយ​ត្រាច់​រង្គាត់​ទៅ​សព្វ​ស្រុក​តោរណ​វត្ថុ​ ​ក៏​មិនឃើញ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ដែល​ល្មម​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​ចូល​ទៅ​រក​សោះ​ឡើយ​។​ ​
ថយ | ទំព័រទី ៣៧៦ | បន្ទាប់
ID: 636850897531311868
ទៅកាន់ទំព័រ៖