ព្រះត្រៃបិដក ភាគ ៣៦

 ​[​៣៩៥​]​ ​បុរស​នោះ​ ​ស្រាប់តែ​បានឃើញ​ខេមា​ភិក្ខុនី​ ​ចូល​ទៅ​អាស្រ័យ​នៅក្នុង​ ​ស្រុក​តោរណ​វត្ថុ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ចូល​ទៅ​គាល់​ព្រះបាទ​បសេនទិកោសល​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះបាទ​បសេនទិកោសល​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ក្នុង​ស្រុក​តោរណ​វត្ថុ​ ​មិន​មាន​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ដែល​ល្មម​ព្រះអង្គ​ស្តេច​ចូល​ទៅ​រក​ឡើយ​។​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​មានតែ​ភិក្ខុនី​ ​១​ ​រូប​ ​ឈ្មោះ​ ​ខេមា​ ​ជា​សាវិកា​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​។​ ​ឯ​កិត្តិសព្ទ​ដ៏​ពីរោះ​ ​របស់​នាង​ជា​ម្ចាស់​នោះ​ ​ល្បី​ខ្ចរខ្ចាយ​ទៅ​យ៉ាងនេះ​ថា​ ​នាង​ជា​អ្នកប្រាជ្ញ​ ​ឈ្លាសវៃ​ ​មាន​ប្រាជ្ញា​ ​ជា​ពហុស្សូត​ ​មានសំដី​ដ៏​វិចិត្រ​ ​មាន​បដិភាណ​ល្អ​។​ ​សូម​ព្រះអង្គ​ ​ស្តេច​ចូល​ទៅ​រក​ខេមា​ភិក្ខុនី​នោះ​ចុះ​។​ ​
ថយ | ទំព័រទី ៣៧៧ | បន្ទាប់
ID: 636850897739773792
ទៅកាន់ទំព័រ៖