ព្រះត្រៃបិដក ភាគ ៣៦

 ​[​៣៩៧​]​ ​កាលដែល​ខ្ញុំ​សួរ​ដូច្នេះ​ថា​ ​បពិត្រ​នាង​ជា​ម្ចាស់​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ឬទេ​ ​នាង​ឆ្លើយ​ថា​ ​បពិត្រមហារាជ​ ​ពាក្យ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​មិនបាន​ព្យាករ​ទេ​។​ ​កាលដែល​ខ្ញុំ​សួរ​ ​ដូច្នេះ​ថា​ ​បពិត្រ​នាង​ជា​ម្ចាស់​ ​ចុះ​សត្វ​ ​ស្លាប់​ទៅ​ ​មិនកើត​ទៀត​ឬអ្វី​ ​នាង​ឆ្លើយ​ថា​ ​បពិត្រមហារាជ​ ​ពាក្យ​ថា​សត្វ​ស្លាប់​ទៅ​ ​មិនកើត​ទៀត​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​មិនបាន​ព្យាករ​ទេ​។​ ​កាលដែល​ខ្ញុំ​សួរ​ ​ដូច្នេះ​ថា​ ​បពិត្រ​នាង​ជា​ម្ចាស់​ ​ចុះ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ខ្លះ​ក៏​មាន​ ​មិនកើត​ទៀត​ខ្លះ​ ​ក៏​មាន​ឬអ្វី​ ​នាង​ឆ្លើយ​ថា​ ​បពិត្រមហារាជ​ ​ពាក្យ​ថា​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ខ្លះ​ក៏​មាន​ ​មិនកើត​ទៀត​ខ្លះ​ក៏​មាន​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​មិនបាន​ព្យាករ​ទេ​។​ ​កាលដែល​ខ្ញុំ​សួរ​ ​ដូច្នេះ​ថា​ ​បពិត្រ​នាង​ជា​ម្ចាស់​ ​ចុះ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ឬអ្វី​ ​នាង​ឆ្លើយ​ថា​ ​បពិត្រមហារាជ​ ​ពាក្យ​ថា​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​មិនបាន​ព្យាករ​ទេ​។​ ​បពិត្រ​នាង​ជា​ម្ចាស់​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​នាំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​មិន​ឲ្យ​ទ្រង់ព្យាករ​ពាក្យ​នេះ​។​
ថយ | ទំព័រទី ៣៧៩ | បន្ទាប់
ID: 636850898135686437
ទៅកាន់ទំព័រ៖