ព្រះត្រៃបិដក ភាគ ៣៦

 ​[​៤១​]​ ​គ្រានោះ​ឯង​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ ​ចូល​ទៅដល់​ហើយ​។​ ​បេ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វេទនា​ ​ដូចម្តេច​ ​ហេតុ​ជាទី​កើត​ ​នៃ​វេទនា​ ​ដូចម្តេច​ ​ការ​រលត់​ទៅ​ ​នៃ​វេទនា​ ​ដូចម្តេច​ ​បដិបទា​ ​ជាហេតុ​ឲ្យ​ដល់​ ​នូវ​ការ​រលត់​ទៅ​ ​នៃ​វេទនា​ ​ដូចម្តេច​ ​អានិសង្ស​ ​នៃ​វេទនា​ ​ដូចម្តេច​ ​ទោស​នៃ​វេទនា​ ​ដូចម្តេច​ ​ការ​រលាស់​ចេញ​ ​នូវ​វេទនា​ ​តើ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​វេទនា​នេះ​ ​មាន​ ​៣​ ​យ៉ាង​ ​គឺ​ ​សុខវេទនា​ ​១​ ​ទុក្ខវេទនា​ ​១​ ​អ​ទុ​ក្ខម​សុខវេទនា​ ​១​។​ ​ម្នាល​អានន្ទ​ ​នេះ​ហៅថា​ ​វេទនា​។​ ​ការ​កើតឡើង​ ​នៃ​វេទនា​ ​ព្រោះ​កើតឡើង​ ​នៃ​ផស្សៈ​ ​ការ​រលត់​ទៅ​ ​នៃ​វេទនា​ ​ព្រោះ​រលត់​ទៅ​ ​នៃ​ផស្សៈ​ ​អដ្ឋង្គិក​មគ្គ​ ​ដ៏​ប្រសើរ​នេះឯង​ ​ជា​បដិបទា​ ​ជាហេតុ​ឲ្យ​ដល់​ ​នូវ​ការ​រលត់​ទៅ​ ​នៃ​វេទនា​។​ ​អដ្ឋង្គិក​មគ្គ​ដ៏​ប្រសើរ​ ​តើ​ដូចម្តេច​។​ ​គឺ​សម្មាទិដ្ឋិ​ ​១​។​ ​បេ​។​ ​សម្មាសមាធិ​ ​១​។​ ​សេចក្តី​សុខ​ ​និង​សោមនស្ស​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​វេទនា​ឯណា​ ​នេះ​ជា​អានិសង្ស​ ​នៃ​វេទនា​។​ ​វេទ​ន​ឯណា​ ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ ​ជា​ធម្មតា​ ​នេះ​ជា​ទោស​ ​នៃ​វេទនា​។​ ​ការ​បន្ទោបង់​ ​នូវ​ឆន្ទ​រាគៈ​ ​ការ​លះបង់​ ​នូវ​ឆន្ទ​រាគៈ​ ​ក្នុង​វេទនា​ឯណា​ ​នេះ​ជា​គ្រឿងរ​លាស់​ចេញ​ ​នូវ​វេទនា​។​
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 636850421518225477
ទៅកាន់ទំព័រ៖