ព្រះត្រៃបិដក ភាគ ៣៦

 ​[​៣៩៨​]​ ​បពិត្រមហារាជ​ ​បើ​ដូច្នោះ​ ​អាត្មាភាព​ ​សូម​សប​សួរ​ព្រះអង្គ​ ​ក្នុង​សេចក្តី​នេះ​វិញ​ ​សូម​ព្រះអង្គ​ ​ទ្រង់ព្យាករ​សេចក្តី​នោះ​ ​តាម​ទំនង​ ​ដែល​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​ចុះ​។​ ​បពិត្រមហារាជ​ ​ព្រះអង្គ​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​បើ​មាន​រាជបុរស​ណាមួយ​របស់​ព្រះអង្គ​ ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ការរាប់​ដោយ​វិធី​នព្វន្ត​ក្តី​ ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ការរាប់​ដោយ​ម្រាមដៃ​ក្តី​ ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ការរាប់​ដោយ​វិធីបូក​ក្តី​ ​តើ​អាច​នឹង​រាប់​ខ្សាច់​ ​ក្នុង​ទន្លេ​គង្គា​ថា​ ​ខ្សាច់​មាន​ប្រមាណ​ប៉ុណ្ណេះ​ក្តី​ ​ខ្សាច់​មាន​ប៉ុណ្ណេះ​រយ​ក្តី​ ​ខ្សាច់​មាន​ប៉ុណ្ណេះ​ពាន់​ក្តី​ ​ខ្សាច់​មាន​ប៉ុណ្ណេះ​សែន​ក្តី​ ​ដូច្នេះ​ ​បាន​ឬទេ​។​ ​មិន​អាច​រាប់​បានទេ​ ​នាង​ជា​ម្ចាស់​។​ ​មួយវិញទៀត​ ​បើ​មាន​រាជបុរស​ណាមួយ​ ​របស់​ព្រះអង្គ​ ​ជា​អ្នក​ឈ្លាសវៃ​ក្នុង​ការរាប់​ដោយ​វិធី​នព្វន្ត​ក្តី​ ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ការរាប់​ដោយ​ម្រាមដៃ​ក្តី​ ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ការរាប់​ដោយ​វិធីបូក​ក្តី​ ​តើ​គេ​អាច​នឹង​រាប់​ទឹក​ ​ក្នុង​មហាសមុទ្រ​ថា​ ​ទឹក​មាន​ប្រមាណ​ប៉ុណ្ណេះ​អា​ឡ្ហ​កៈ​ក្តី​ ​មាន​ប៉ុណ្ណេះ​រយ​អា​ឡ្ហ​កៈ​ក្តី​ ​មាន​ប៉ុណ្ណេះ​ពាន់​អា​ឡ្ហ​កៈ​ក្តី​ ​មាន​ប៉ុណ្ណេះ​សែន​អា​ឡ្ហ​កៈ​ក្តី​ ​ដូច្នេះ​ ​បាន​ឬទេ​។​ ​មិន​អាច​រាប់​បានទេ​ ​នាង​ជា​ម្ចាស់​។​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​។​ ​បពិត្រ​នាង​ជា​ម្ចាស់​ ​ព្រោះថា​ ​សមុទ្រ​ធំ​ ​ជ្រៅ​ ​កំណត់​ប្រមាណ​មិនបាន​ ​ស្ទង់​បាន​ដោយ​កម្រ​ក្រៃពេក​។​ ​
ថយ | ទំព័រទី ៣៨០ | បន្ទាប់
ID: 636850898435453582
ទៅកាន់ទំព័រ៖