ព្រះត្រៃបិដក ភាគ ៣៦

 ​[​៣៩៩​]​ ​បពិត្រមហារាជ​ ​សេចក្តី​ឧបមេយ្យ​ ​ក៏​ដូច្នោះ​ដែរ​ ​បុគ្គល​ ​កាល​បញ្ញត្ត​ ​គួរ​បញ្ញត្ត​នូវ​សត្វ​ ​ដោយ​រូប​ណា​ ​រូប​នោះ​ ​ព្រះ​តថាគត​ ​ក៏បាន​លះបង់​ចោល​ហើយ​ ​បាន​គាស់រំលើង​ឫសគល់​អស់ហើយ​ ​បាន​ធ្វើឲ្យ​នៅសល់​តែ​ទីនៅ​ ​ដូចជា​ទីនៅ​ ​នៃ​ដើមត្នោត​ ​បាន​ធ្វើឲ្យ​លែង​មាន​បែបភាព​ ​មាន​សភាព​មិនកើត​ឡើង​តទៅទៀត​ឡើយ​។​ ​បពិត្រមហារាជ​ ​ព្រះ​តថាគត​ ​ផុត​ចាក​ការរាប់​នូវ​រូប​ ​ជា​បុគ្គល​ជ្រៅ​ ​កំណត់​ប្រមាណ​មិនបាន​ ​ស្ទង់​បាន​ដោយ​កម្រ​ក្រៃពេក​ ​បពិត្រមហារាជ​ ​ដូចជា​មហាសមុទ្រ​ដែរ​។​ ​ព្រះ​តថាគត​ ​មិន​ប្រកាន់​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក្តី​ ​មិន​ប្រកាន់​ថា​ ​សត្វ​ស្លាប់​ទៅ​ ​មិនកើត​ទៀត​ក្តី​ ​មិន​ប្រកាន់​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ខ្លះ​ក៏​មាន​ ​មិនកើត​ទៀត​ខ្លះ​ក៏​មាន​ ​មិន​ប្រកាន់​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ក្តី​។​ ​បុគ្គល​ ​កាល​បញ្ញត្ត​ ​គួរ​បញ្ញត្ត​នូវ​សត្វ​ ​ដោយ​វេទនា​ឯណា​ ​វេទនា​នោះ​ ​ព្រះ​តថាគត​ ​បាន​លះបង់​ចោល​ហើយ​ ​បាន​គាស់រំលើង​ឫសគល់​អស់ហើយ​ ​បាន​ធ្វើឲ្យ​នៅសល់​តែ​ទីនៅ​ ​ដូចជា​ទីនៅ​នៃ​ដើមត្នោត​ ​បាន​ធ្វើឲ្យ​លែង​មាន​បែបភាព​ ​មាន​សភាព​មិនកើត​ឡើង​តទៅទៀត​ឡើយ​។​ ​បពិត្រមហារាជ​ ​ព្រះ​តថាគត​ ​ផុត​ចាក​ការរាប់​ដោយ​វេទនា​ ​ជា​បុគ្គល​ជ្រៅ​ ​កំណត់​ ​ប្រមាណ​មិនបាន​ ​ស្ទង់​បាន​ដោយ​កម្រ​ក្រៃពេក​ ​បពិត្រមហារាជ​ ​ដូចជា​មហាសមុទ្រ​ ​ដែរ​។​
ថយ | ទំព័រទី ៣៨១ | បន្ទាប់
ID: 636850898650205865
ទៅកាន់ទំព័រ៖