ព្រះត្រៃបិដក ភាគ ៣៦
ព្រះតថាគតមិនប្រកាន់ថា សត្វស្លាប់ទៅកើតទៀតក្តី មិនប្រកាន់ថា សត្វស្លាប់ទៅ មិនកើតទៀតក្តី មិនប្រកាន់ថា សត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះក៏មានក្តី មិនប្រកាន់ថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនក្តី។ នូវសត្វដោយសញ្ញាឯណា។ បេ។ បុគ្គលកាលបញ្ញត្ត គួរបញ្ញត្តនូវសត្វ ដោយសង្ខារ ទាំងឡាយឯណា សង្ខារទាំងនោះ ព្រះតថាគត បានលះបង់ចោលហើយ បានគាស់ រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតឡើងតទៅទៀតឡើយ។ បពិត្រមហារាជ ព្រះតថាគតផុតស្រឡះចាកការរាប់នូវសង្ខារ ជាបុគ្គលជ្រៅ កំណត់ប្រមាណមិនបាន ស្ទង់បានដោយកម្រក្រៃពេក បពិត្រមហារាជ ដូចជាមហាសមុទ្រដែរ។ ព្រះតថាគតមិនប្រកាន់ថា សត្វស្លាប់ទៅ កើតទៀតក្តី មិនប្រកាន់ថា សត្វស្លាប់ទៅមិន កើតទៀតក្តី មិនប្រកាន់ថា សត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះ ក៏មានក្តី មិនប្រកាន់ថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនក្តី។ បុគ្គល កាលបញ្ញត្ត គួរបញ្ញត្តនូវសត្វ ដោយវិញ្ញាណឯណា វិញ្ញាណនោះ ព្រះតថាគតបានលះបង់ចោលហើយ
ID: 636850898873668647
ទៅកាន់ទំព័រ៖