ព្រះត្រៃបិដក ភាគ ៣៦

​បាន​គាស់រំលើង​ឫសគល់​អស់ហើយ​ ​បាន​ធ្វើឲ្យ​នៅសល់​តែ​ទីនៅ​ ​ដូចជា​ទីនៅ​នៃ​ដើមត្នោត​ ​បាន​ធ្វើឲ្យ​លែង​មាន​បែបភាព​ ​មាន​សភាព​មិនកើត​ឡើង​តទៅទៀត​ឡើយ​។​ ​បពិត្រមហារាជ​ ​ព្រះ​តថាគត​ ​ផុត​ស្រឡះ​ ​ចាក​ការរាប់​នូវ​វិញ្ញាណ​ ​ជា​បុគ្គល​ជ្រៅ​ ​កំណត់​ប្រមាណ​មិនបាន​ ​ស្ទង់​បាន​ដោយ​កម្រ​ក្រៃពេក​ ​បពិត្រមហារាជ​ ​ដូចជា​មហាសមុទ្រ​ដែរ​។​ ​ព្រះ​តថាគត​ ​មិន​ប្រកាន់​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក្តី​ ​មិន​ប្រកាន់​ថា​ ​សត្វ​ស្លាប់​ទៅ​ ​មិនកើត​ទៀត​ក្តី​ ​មិន​ប្រកាន់​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ខ្លះ​ក៏​មាន​ ​មិនកើត​ទៀត​ខ្លះ​ ​ក៏​មាន​ក្តី​ ​មិន​ប្រកាន់​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ក្តី​។​ ​គ្រានោះ​ ​ព្រះបាទ​បសេនទិកោសល​ ​មាន​ព្រះរាជហឫទ័យ​ត្រេកអរ​ ​អនុមោទនា​ ​ចំពោះ​ភាសិត​របស់​ខេមា​ភិក្ខុនី​ ​ហើយ​ទ្រង់​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ខេមា​ភិក្ខុនី​ ​ធ្វើ​ប្រទក្សិណ​ ​ស្តេច​ចេញទៅ​។​
ថយ | ទំព័រទី ៣៨៣ | បន្ទាប់
ID: 636850899089881013
ទៅកាន់ទំព័រ៖