ព្រះត្រៃបិដក ភាគ ៣៦
            
        
        
            
            
                
                 [៤០០] លុះសម័យខាងក្រោយមក ព្រះបាទបសេនទិកោសល ស្តេចចូលទៅគាល់ព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ លុះព្រះបាទបសេនទិកោសលគង់ក្នុងទីដ៏សមគួរហើយ ក៏បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សត្វស្លាប់ទៅ កើតទៀតឬទេ។ បពិត្រមហារាជ ពាក្យថា សត្វស្លាប់ទៅ កើតទៀតនុ៎ះ តថាគតមិនបានព្យាករទេ។ បពិត្រព្រះអង្គដ៏ចំរើន ចុះសត្វស្លាប់ទៅ មិនកើតទៀតឬអ្វី។ បពិត្រមហារាជ ពាក្យថា សត្វស្លាប់ទៅ មិនកើតទៀតនុ៎ះ តថាគតមិនបានព្យាករទេ។ បពិត្រព្រះអង្គដ៏ចំរើន ចុះសត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះ ក៏មានឬអ្វី។ បពិត្រមហារាជ ពាក្យថា សត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះក៏មាននុ៎ះ តថាគត មិនបានព្យាករទេ។ បពិត្រព្រះអង្គដ៏ចំរើន ចុះសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនឬអ្វី។ បពិត្រមហារាជ ពាក្យថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែននុ៎ះ តថាគតមិនបានព្យាករទេ។ កាលដែលខ្ញុំព្រះអង្គ ក្រាបទូលសួរ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សត្វស្លាប់ទៅ កើតទៀតឬទេ ព្រះអង្គត្រាស់ថា 
            
            
         
        
            
                ID: 636850899294092694 
                
            
            
                ទៅកាន់ទំព័រ៖