ព្រះត្រៃបិដក ភាគ ៣៦

​បពិត្រមហារាជ​ ​ពាក្យ​ថា​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​នុ៎ះ​ ​តថាគត​មិនបាន​ព្យាករ​ទេ​។​បេ​។​ ​កាលដែល​ខ្ញុំ​ព្រះអង្គ​ ​ក្រាបទូល​សួរ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ ​ក៏​មិនមែន​ ​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ឬអ្វី​ ​ព្រះអង្គ​ត្រាស់​ថា​ ​បពិត្រមហារាជ​ ​ពាក្យ​ថា​ ​សត្វ​ស្លាប់​ទៅ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​នុ៎ះ​ ​តថាគត​មិនបាន​ព្យាករ​ទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​នាំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​មិន​ឲ្យ​ទ្រង់ព្យាករ​ពាក្យ​នុ៎ះ​។​
 [​៤០១​]​ ​បពិត្រមហារាជ​ ​បើ​ដូច្នោះ​ ​តថាគត​នឹង​សូម​សប​សួរ​ព្រះអង្គ​ ​ក្នុង​សេចក្តី​នោះ​វិញ​ ​សូម​ព្រះអង្គ​ ​ទ្រង់ព្យាករ​សេចក្តី​នោះ​ ​តាម​ទំនង​ ​ដែល​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​ផង​ចុះ​។​ ​បពិត្រមហារាជ​ ​ព្រះអង្គ​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​បើ​មាន​រាជបុរស​ណាមួយ​ ​របស់​ព្រះអង្គ​ ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ការរាប់​ដោយ​វិធី​នព្វន្ត​ក្តី​ ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ការរាប់​ដោយ​ម្រាមដៃ​ក្តី​ ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ការរាប់​ដោយ​វិធីបូក​ក្តី​ ​តើ​អាច​នឹង​រាប់​គ្រាប់​ខ្សាច់​ ​ក្នុង​ទន្លេ​គង្គា​ថា​ ​គ្រាប់​ខ្សាច់​មាន​ប្រមាណ​ប៉ុណ្ណេះ​ក្តី​។​បេ​។​
ថយ | ទំព័រទី ៣៨៥ | បន្ទាប់
ID: 636850899520405638
ទៅកាន់ទំព័រ៖