ព្រះត្រៃបិដក ភាគ ៣៦
គ្រាប់ខ្សាច់ មានប្រមាណប៉ុណ្ណេះសែនក្តី បានឬទេ។ រាប់មិនបានទេ ព្រះអង្គ។ មួយវិញទៀត បើមានរាជបុរសណាមួយ របស់ព្រះអង្គ ជាអ្នកឈ្លាសវៃ ក្នុងការរាប់ដោយវិធីនព្វន្តក្តី ជាអ្នកឈ្លាសវៃ ក្នុងការរាប់ដោយម្រាមដៃក្តី ជាអ្នកឈ្លាសវៃ ក្នុងការរាប់ដោយវិធីបូកក្តី តើអាចនឹងរាប់ទឹក ក្នុងមហាសមុទ្រថា ទឹកមានប្រមាណប៉ុណ្ណេះអាឡ្ហកៈក្តី។បេ។ មានប៉ុណ្ណេះសែនអាឡ្ហកៈក្តី បានឬទេ។ រាប់មិនបានទេ ព្រះអង្គ។ ដំណើរនោះ តើព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថាសមុទ្រធំ មានជម្រៅ កំណត់ប្រមាណមិនបាន ស្ទង់បានដោយកម្រក្រៃពេក។
[៤០២] បពិត្រមហារាជ សេចក្តីឧបមេយ្យ ក៏ដូច្នោះដែរ បុគ្គលកាលបញ្ញត្ត គួរ បញ្ញត្តនូវសត្វ ដោយរូបឯណា រូបនោះ តថាគត បានលះបង់ចោលហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព
ID: 636850899784480742
ទៅកាន់ទំព័រ៖