ព្រះត្រៃបិដក ភាគ ៣៦

​មាន​សភាព​មិនកើត​ឡើង​តទៅទៀត​ឡើយ​។​ ​បពិត្រមហារាជ​ ​តថាគត​ផុត​ស្រឡះ​ ​ចាក​ការរាប់​នូវ​រូប​ ​ជា​បុគ្គល​ជ្រៅ​ ​កំណត់​ប្រមាណ​មិនបាន​ ​ស្ទង់​បាន​ដោយ​កម្រ​ក្រៃពេក​ ​បពិត្រមហារាជ​ ​ដូចជា​មហាសមុទ្រ​ដែរ​។​ ​តថាគត​មិន​ ​ប្រកាន់​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក្តី​ ​មិន​ប្រកាន់​ថា​ ​សត្វ​ស្លាប់​ទៅ​ ​មិនកើត​ទៀត​ក្តី​ ​មិន​ ​ប្រកាន់​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ខ្លះ​ក៏​មាន​ ​មិនកើត​ទៀត​ខ្លះ​ ​ក៏​មាន​ក្តី​ ​មិន​ប្រកាន់​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ក្តី​។​ ​(​បុគ្គល​កាល​បញ្ញត្ត​ ​គួរ​បញ្ញត្ត​នូវ​សត្វ​)​ ​ដោយ​វេទនា​ឯណា​។​ ​ដោយ​សញ្ញា​ឯណា​។​ ​ដោយ​សង្ខារ​ទាំងឡាយ​ឯណា​។​ ​បុគ្គល​ ​កាល​បញ្ញត្ត​ ​គួរ​បញ្ញត្ត​នូវ​សត្វ​ ​ដោយ​វិញ្ញាណ​ឯណា​ ​វិញ្ញាណ​នោះ​ ​តថាគត​បាន​លះបង់​ចោល​ហើយ​ ​បាន​គាស់រំលើង​ឫសគល់​អស់ហើយ​ ​បាន​ធ្វើឲ្យ​នៅសល់​តែ​ទីនៅ​ ​ដូចជា​ទីនៅ​នៃ​ដើមត្នោត​ ​បាន​ធ្វើឲ្យ​លែង​មាន​បែបភាព​ ​មាន​សភាព​មិនកើត​ឡើង​តទៅទៀត​ឡើយ​។​ ​បពិត្រមហារាជ​ ​តថាគត​ផុត​ស្រឡះ​ ​ចាក​ការរាប់​នូវ​វិញ្ញាណ​ ​ជា​បុគ្គល​ជ្រៅ​ ​កំណត់​ប្រមាណ​មិនបាន​ ​ស្ទង់​បាន​ដោយ​កម្រ​ក្រៃពេក​ ​បពិត្រមហារាជ​ ​ដូចជា​មហាសមុទ្រ​ដែរ​។​ ​
ថយ | ទំព័រទី ៣៨៧ | បន្ទាប់
ID: 636850900033434982
ទៅកាន់ទំព័រ៖