ព្រះត្រៃបិដក ភាគ ៣៦

​តថាគត​ ​មិន​ប្រកាន់​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក្តី​ ​មិន​ប្រកាន់​ថា​ ​សត្វ​ស្លាប់​ទៅ​ ​មិនកើត​ទៀត​ក្តី​ ​មិន​ប្រកាន់​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ខ្លះ​ក៏​មាន​ ​មិនកើត​ទៀត​ខ្លះ​ ​ក៏​មាន​ក្តី​ ​មិន​ប្រកាន់​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ក្តី​។​ ​
 [​៤០៣​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចំឡែក​ណាស់​ ​ព្រោះថា​ ​បើនឹង​ប្រៀបធៀប​អត្ថ​ដោយ​អត្ថ​ ​ព្យញ្ជនៈ​ដោយ​ព្យញ្ជនៈ​ ​របស់​ព្រះ​សាស្តា​ផង​ ​របស់​សាវិកា​ផង​ ​នឹង​ឃើញ​សមគ្នា​ ​មិន​ឃ្លៀងឃ្លាត​គ្នា​ ​ក្នុង​បទ​ដ៏​ប្រសើរ​នេះ​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សម័យមួយ​ ​ក្នុង​ទីឯណោះ​ ​ខ្ញុំ​ព្រះអង្គ​ចូល​ទៅ​រក​ខេមា​ភិក្ខុនី​ ​ហើយ​បាន​សួរ​សេចក្តី​នុ៎ះ​។​ ​ឯ​ខេមា​ភិក្ខុនី​ជា​ម្ចាស់​នោះ​ ​បាន​ព្យាករ​សេចក្តី​នុ៎ះ​ ​ដោយបទ​ទាំង​នុ៎ះ​ ​ដោយ​ព្យញ្ជនៈ​ទាំង​នុ៎ះ​ ​ដល់​ខ្ញុំ​ព្រះអង្គ​ ​មាន​ទំនង​ដូចជា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដែរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចំឡែក​ណាស់​ ​ព្រោះថា​ ​បើ​ប្រៀបធៀប​អត្ថ​ដោយ​អត្ថ​ ​ព្យញ្ជនៈ​ដោយ​ព្យញ្ជនៈ​ ​របស់​ព្រះ​សាស្តា​ផង​ ​របស់​សាវិកា​ផង​ ​នឹង​ឃើញ​សមគ្នា​មែន​ ​មិន​ឃ្លៀងឃ្លាត​គ្នា​ ​ក្នុង​បទ​
ថយ | ទំព័រទី ៣៨៨ | បន្ទាប់
ID: 636850900253077544
ទៅកាន់ទំព័រ៖