ព្រះត្រៃបិដក ភាគ ៣៦
ដ៏ប្រសើរនេះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន បើដូច្នោះ ខ្ញុំព្រះអង្គ សូមលាទៅ ក្នុងកាលឥឡូវនេះ (ព្រោះ) ខ្ញុំព្រះអង្គ ជាអ្នកមានកិច្ចច្រើន មានការងារច្រើន។ បពិត្រមហារាជ ព្រះអង្គសំគាល់នូវកាលគួរ ក្នុងកាលឥឡូវនេះចុះ។ លំដាប់នោះឯង ព្រះបាទបសេនទិកោសល ទ្រង់ត្រេកអរ អនុមោទនា ចំពោះភាសិត របស់ព្រះដ៏មានព្រះភាគ ហើយក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចធ្វើប្រទក្សិណ ស្តេចចេញទៅ។ ចប់ សូត្រ ទី១។
[៤០៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងកូដាគារសាលា នាមហាវន ជិតក្រុងវេសាលី។
ID: 636850900487830972
ទៅកាន់ទំព័រ៖