ព្រះត្រៃបិដក ភាគ ៣៦

 ​[​៤២​]​ ​ម្នាល​អានន្ទ​ ​ការ​រលត់​នៃ​សង្ខារ​ទាំងឡាយ​ ​ជាលំដាប់​ ​តថាគត​ ​បាន​ពោល​ហើយ​ថា​ ​វាចា​នៃ​បុគ្គល​អ្នក​ចូលកាន់​បឋមជ្ឈាន​ ​តែង​រលត់​។​បេ​។​ ​សញ្ញា​ ​និង​វេទនា​ ​នៃ​បុគ្គល​អ្នក​ចូលកាន់​សញ្ញា​វេទយិត​និរោធ​ ​ក៏​រលត់​។​ ​រាគៈ​របស់​ភិក្ខុ​ជា​ព្រះ​ខីណាស្រព​ ​ក៏​រលត់​ ​ ​ទោសៈ​ក៏​រលត់​ ​ ​មោហៈ​ក៏​រលត់​ ​។​
 [​៤៣​]​ ​ម្នាល​អានន្ទ​ ​ចំណែក​ឯ​ការ​រម្ងាប់​នៃ​សង្ខារ​ទាំងឡាយ​ ​ជាលំដាប់​ ​តថាគត​ ​បាន​ពោល​ហើយ​ថា​ ​វាចា​នៃ​បុគ្គល​អ្នក​ចូលកាន់​បឋមជ្ឈាន​ ​ក៏​រម្ងាប់​។​ ​បេ​។​ ​សញ្ញា​ ​និង​វេទនា​ ​នៃ​បុគ្គល​អ្នក​ចូលកាន់​សញ្ញា​វេទយិត​និរោធ​ ​ក៏​រម្ងាប់​។​ ​រាគៈ​របស់​ភិក្ខុ​ជា​ព្រះ​ខីណាស្រព​ ​ក៏​រម្ងាប់​ ​ ​ទោសៈ​ក៏​រម្ងាប់​ ​ ​មោហៈ​ក៏​រម្ងាប់​ ​។​
 [​៤៤​]​ ​ម្នាល​អានន្ទ​ ​ក៏​ឯ​ការ​ស្ងប់​ ​នៃ​សង្ខារ​ទាំងឡាយ​ ​ជាលំដាប់​ ​តថាគត​ ​បាន​ពោល​ហើយ​ថា​ ​វាចា​នៃ​បុគ្គល​អ្នក​ចូលកាន់​បឋមជ្ឈាន​ ​ក៏​ស្ងប់​។​ ​បេ​។​ ​រូបសញ្ញា​ ​នៃ​បុគ្គល​អ្នក​ចូលកាន់​អាកាសានញ្ចាយតន​ជ្ឈាន​ ​ក៏​ស្ងប់​ ​
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 636850421802981764
ទៅកាន់ទំព័រ៖